ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែង អំរគុណ ដល់បងប្អូនយុវជនស្មគ្រចិត្ត ដែលបានចូលរួមសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

328

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមគួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល និងជាអនុប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់សមាជិកគណ:កម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សទទួលស្រុកព្រៃនប់បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩សរុបចំនួន១០៩នាក់នៅស្រុកព្រៃនប់។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើនបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោហ៊ុនសែនជូនចំពោះក្មួយៗ និងការសួរសុខទុក្ខពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សខេត្ត ជូនចំពោះក្មួយៗទាំងអស់។ ឯកឧត្តមបានចែករំលែកព័ត៌មានពីព្រឹត្តការណ៍សំខាន់ៗថ្មីៗដែលកើតមានឡើង ព្រមទាំងបានជម្រាបជូនពីស្ថានភាពនិងសកម្មភាពប្រយុទ្ជប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩និងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកក្នុងក្របខណ្ឌទូទាំងប្រទេសក៏ដូចជាក្នុងខេត្តព្រះសីហនុក្រោមការដឹកនាំបញ្ជាដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងមានការកោតសរសើរពីWHO។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសិហនុ បានថ្លែង អំរគុណ ដល់បងប្អូនយុវជនស្មគ្រចិត្ត ដែលបានចូលរួមសកម្មភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តមនឹងចងចាំទុកនូវអ្វីដែលបងប្អូនបានរួមចំណែកជាមួយរាជរដ្ឋាភបាលកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលចាប់ផ្តើមតាំងពីដើមទី រហូតមកដល់ពេលនេះ នេះជាលទ្ធផលដែលយើងទទួលបាន ។
ឯកឧត្តមបានបន្តទៀតថា ស្មារតីនេះ យើងត្រូវចងចាំទុក គឺជាបទពិសោធន៍ផង ជាវិរៈភាព អង់អាចក្លាហាន ដែលត្រូវកត់ត្រាទុកជាចាំបាច់ក្នុងប្រវត្តិសា ស្ត្រនៅក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ភារិកិច្ចនេះ សកម្មភាពគឺមិនអាចកាត់ថ្លែបាន ។
ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយុវជនស្ម័គ្រចិត្តស្រុកព្រៃនប់ដែលបានចូលរួមយ៉ាងសកម្មរួមចំណែកធ្វើឱ្យការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលត្រូវបានកាត់បន្ថយនៅកំរិតតិច។ឯកឧត្តមបានផ្តល់ថវិការបស់សម្តេចតេជោហ៊ុន សែនជូនយុវជនស្ម័គ្រចិត្តក្នុង១នាក់ចំនួន ២០០.០០០រៀល ៕

អត្ថបទដែលជាប់ទាក់ទង