ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្តូរមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

311

 

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប។

ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង