ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ​ផ្តល់​អនុសាសន៍​ចង្អុល​ដឹកនាំ​ចំនួន​ ៥​ចំណុច​ ដល់​លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ថ្មី​ ដើម្បី​យក​ទៅ​ដឹកនាំ​នៅ​ក្នុង​អង្គភាព​បន្ត

78

 

​សៀមរាប​ ៖​ ព្រឹក​ថ្ងៃ​ចន្ទ​ ០៧​កើត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ អ៊ា​ន​ ឃុន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ និង​ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នៅ​សាលាខេត្ត​សៀមរាប​ ។​

​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ និង​ការ​ធ្វើតេស្ត​រហ័ស​ (Rapid​ Test​ )​ សម្រាប់​សមាជិក​ សមាជិកា​ ដែល​ចូលរួម​ផង​ដែរ​ ។

មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដល់​គណៈ​បញ្ជ​ការ​ឯកភាព​រដ្ឋ​ខេត្ត​ និង​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ព្រមទាំង​កងកម្លាំង​ទូ​ទាំង​ខេត្ត​ ដែល​កន្លង​មក​បាន​សហការ​គ្នា​ល្អ​ក្នុង​ការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​នៅ​ទូ​ទាំង​ខេត្តសៀមរាប​ ពិសេស​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ហើយ​បើ​ទោះបី​កងកម្លាំង​ទាំងអស់​កំពុង​មមាញឹក​នឹង​ការ​ស្នូល​យ៉ាងណា​ក៏​ដោយ​ក៏​កងកម្លាំង​ទាំងអស់​ បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ផ្តល់​អនុសាសន៍​ចង្អុល​ដឹកនាំ​ចំនួន​ ៥​ចំណុច​ ដល់​លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ថ្មី​ ដើម្បី​យក​ទៅ​ដឹកនាំ​នៅ​ក្នុង​អង្គភាព​បន្ត​ ៖

១-​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ ក្នុង​នាម​ជា​មេបញ្ជាការ​ គឺជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ​ទាំង​គុណសម្បត្តិ​ និង​គុណ​វិ​បត្ត​,​ ត្រូវ​ពង្រឹង​របៀបរបប​ការងារ​បែងចែក​ប្រគល់​ភារកិច្ច​ទៅ​តាម​ជំនាញ​ តាម​ផ្នែក​ទទួលខុសត្រូវ​,​ ពង្រឹង​ការ​ការងារ​ប្រចាំ​បញ្ជា​ដែល​ជា​ចំណុច​សំខាន់​ត្រូវ​មាន​បញ្ជាការ​ដឹកនាំ​ប្រចាំ​វេន​ ពិសេស​គ្រប់គ្រង​ពង្រឹងកម្លាំង​អន្តរាគមន៍​ និង​ចង់អោយ​កម្លាំង​ក្នុង​មូលដ្ឋាន​មាន​ប្រសិទ្ធភាព​ ក្នុង​នាម​យើង​ជា​ថ្នាក់ដឹកនាំ​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​ ហើយ​ធ្វើ​យ៉ាងណា​អោយ​ប្រជាពលរដ្ឋ​មាន​សុខ​សុវត្ថិភាព​ និង​ជឿជាក់​លើ​កងកម្លាំង​អនុវត្ត​ច្បាប់​។​

២-​ក្នុង​នាម​ជា​ស្នងការ​នគរបាល​ខេត្ត​ ត្រូវធ្វើ​ជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ជូន​ខេត្ត​ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​,​ កសាង​ផែនការ​សកម្មភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​,​ ត្រូវ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ ដើម្បី​អនុវត្ត​យុទ្ធនាការ​សំខាន់​របស់​រាជរដ្ឋាភិបាល​,​ ត្រូវ​បន្ត​ចូលរួម​ជាមួយ​អនុ​គណៈកម្មការ​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​ ក្នុង​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ ស្រាវជ្រាវ​អ្នក​ចំណូល​ថ្មី​ និង​អ្នក​ចំណាកស្រុក​ដែល​ត្រឡប់​មក​ពី​ប្រទេស​ជិតខាង​ ជា​ពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ និង​អ្នក​ឆ្លង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ ។​

៣-​ត្រូវ​ពង្រឹងគុណភាព​កងកម្លាំង​ ដោយ​ធ្វើការ​ហ្វឹកហាត់​បំប៉ន​ជំនាញ​នៅ​នឹង​កន្លែង​ រួម​ទាំង​ការ​គ្រប់គ្រង​ការងារ​ គ្រប់គ្រង​ចំនួន​ និង​គ្រប់គ្រង​អារម្មណ៍​ផង​ដែរ​ ។​ ត្រូវ​ពង្រឹងកម្លាំង​នគរបាល​ចរាចរណ៍​ដែល​អនុវត្ត​តួនាទី​នៅ​តាម​ដងផ្លូវ​ និង​កម្លាំង​នគរបាល​នៅ​តាម​មូលដ្ឋាន​ ពិសេស​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ត្រូវ​បម្រើសេវា​សាធារណៈ​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ និង​ស្មោះត្រង់​ដោយ​មិន​ត្រូវ​យក​តួនាទី​ទៅ​ធ្វើការ​កោសរូស​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

៤-​ត្រូវ​លើកកម្ពស់​ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ ទាំង​ក្នុង​អង្គភាព​ និង​ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​។​ ត្រូវ​ពង្រឹង​ការងារ​សមាគម​មិត្ត​នគរបាល​ជាតិ​ ដោយ​ចុះ​សួរសុខទុក្ខ​ ក៏​ដូច​ជា​ការ​ចូលរួម​រំលែក​មរណៈទុក្ខ​ចំពោះ​មន្ត្រី​ជាដើម​ ។​

៥-​ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង​ជា​ចាំបាច់​ បើសិន​មានការ​ប្រព្រឹត្ត​សុខ​ពី​តួនាទី​របស់​កងកម្លាំង​នគរបាល​ជាតិ​ ហើយ​ក៏​ត្រូវ​មានការ​លើក​សរសើរ​ចំពោះ​មន្ត្រី​ដែល​មាន​សមត្ថភាព​ បាន​អនុវត្ត​ការងារ​ល្អ​ តាម​រយៈ​ការ​ប្រគល់​មេដាយ​ បណ្ណ​សរសើរ​ លិខិត​សរសើរ​ ឬ​ក៏​ការ​តំឡើង​ឋានៈ​ជាដើម​ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ក៏​បាន​ណែនាំ​ និង​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវ​បំពេញភារកិច្ច​ប្រ​ដោយ​ការ​ទទួលខុសត្រូវ​ និង​រក្សា​អនាម័យ​សុខភាព​ ដោយ​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​សុខាភិបាល​ និង​រាជរដ្ឋាភិបាល​ «៣​ការពារ​ ៣​កុំ​»​ ។​

​សូម​ជម្រាប​ថា​ លោក​ឧត្តមសេនីយ៍ត្រី​ តេ​ង​ ច័ន្ទ​ណាត​ ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ តែងតាំង​ជា​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ដែល​ត្រូវ​ចូល​និវត្តន៍​ ៕

អត្ថបទដែលជាប់ទាក់ទង