ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021”ជាយុទ្ធសាស្រ្តដំណើរឆ្ពោះទៅ SEA GAM ES 2023នៅកម្ពុជា

501

 

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មា នស្តីពី ការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021” ធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡា SEA GAM ES 2023 លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល នៅព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ ។

ក្នុងឳកាសពិធីប្រកាសការប្រកួតផ្លូវ“ULTIMATE BOXING CHAMPIONSHIP 2021”ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក Casey Barnett នាយកសាលា CamEd Business School នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននិយាយថា បើទោះ បីជាស្ថានភាពមេរោគCOVID-19 នៅតែបន្តគំរាមកំហែងទាំងនៅក្នុងប្រទេស និងជាសកលក៏ដោយ ក៏សហព័ន្ធនៅតែខិតខំព្យាយាមយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឈានទៅទទួលបានជោគជ័យសម្រាប់ការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

ការប្រកួតកីឡាប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021” រៀបចំឡើងក្នុងគោលបំណងសំខាន់ៗគឺផ្តល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាចូលរួមការប្រកួតក្នុងស្រុកឱ្យបានច្រើន ដើម្បីពង្រឹងបច្ចេកទេសមុនឈានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។
អភិវឌ្ឍ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីប្រដាល់សកលនៅតាមបណ្តាក្លិប និងសមាគមក្រោមចំណុះសហព័ន្ធមុនចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។ ពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាណាចក្រកម្ពុជា និងអភិវឌ្ឍធនធានកីឡាករ កីឡាការិនីនៅតាមបណ្តាក្លិប និងសមាគម និងពង្រឹងសក្តានុពលវិស័យកីឡាប្រដាល់សកលនៅព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ការរៀបចំកម្មវិធីប្រកួតលើកទី១ នឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាច ដោយមានចំនួន ៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើសជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លិបប្រដាល់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីប្រកួតនេះនឹងមិនធ្វើឲ្យមានអ្នកចូលរួម ទស្សនាដោយផ្ទាល់នោះទេ ហើយសហព័ន្ធក៏នឹងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ ៣កុំ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានម៉ឺងម៉ាត់ផងដែរ ។ ចំពោះការរៀបចំកម្មវិធីប្រកួតគឺទទួលបានការចូលរួមឧបត្ថម្ភពី សាលា CamEd Business School ។ ម្យ៉ាងវិញទៀត សហព័ន្ធកំពុងធ្វើការទំនាក់ទំនងជាមួយសមាគមកីឡាប្រដាល់សកលអន្តរជាតិ (AIBA) ដើម្បីស្នើសុំការគាំទ្របន្ថែមលើការរៀបចំកម្មវិធីប្រកួតនេះផងដែរ។

លោក Casey Barnett នាយកសាលាខេមអេត ដែលជាអ្នកជួយផ្ដល់ជាថវិកាឱ្យបានតំណើរការនៃការប្រកួតនេះឡើង បានមានប្រសាសន៍(ខ្ញុំឃើញកម្មវិធីប្រដាល់សាកលនេះ ជាវិធីសាស្ត្រល្អបំផុត ដើម្បីបង្កើនជំនាញនិងការប្រកួតប្រជែង បង្កើនសមត្ថភាពបន្ថែម។ ខ្ញុំដឹងហើយថាកម្មវិធីប្រកួតនេះវាអាចជួយពង្រឹងសមត្ថភាពកីឡាករបន្ថែម បើសិនមានការប្រកួតកាន់តែច្រើន សមត្ថភាពនិងជំនាញកាន់តែមានការកើនឡើង។ដូច្នេះខ្ញុំសូមគាំទ្រកម្មវិធីនេះ។លោកគិតថាកីឡាករ-កីឡាការិនីកម្ពុជា មានសក្ដនុពលច្រើនដែលអាចឈ្នះមេដាយ៕

អត្ថបទដែលជាប់ទាក់ទង