ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូរដ្ឋបាលខណ្ឌចំការមន ចុះត្រួតពិនិត្យការ បើកដំណើរចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃដំបូងតាមវិទ្យាល័យចំនួន ០៣ នៅក្នុងមូលដ្ឋានខណ្ឌចំការមន

77

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះគណៈ
ប្រតិភូរដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យនៃការបើកអោយដំណើរឡើងវិញអោយក្មួយៗជាសិស្សានុសិស្សបានចូលសិក្សារៀនសូត្រនៅថ្ងៃដំបូងនៅតាមវិទ្យាល័យចំនួន ០៣ នៅក្នុងមូលដ្ឋានខណ្ឌចំការមន ពោលគឺ នៅវិទ្យាល័យ ទួលទំពូង, វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ
និង នៅវិទ្យាល័យ បឹងត្របែក
ដោយមានការចូលរួមអមដំណើរពីសំណាក់អស់លោក-លោកស្រីជាអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធផងដែរ។
ស្ថិតក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ចំការមនថេង សុថុលបានមានមតិដោយផ្ដាំផ្ញើទៅដល់ក្មួយៗជាសិស្សានុសិស្សអោយចូលរួមថែរក្សាអនាម័យ រក្សាគម្លាតពីគ្នាទាំងនៅក្នុង និង នៅក្រៅថ្នាក់រៀននិងចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាល «៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នានិងចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង