ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូ រដ្ឋបាលខណ្ឌបឹងកេងកង ចុះពិនិត្យការបើក ដំណើរការចូលសិក្សារៀនសូត្រឡើងវិញនាថ្ងៃដំបូងតាមវិទ្យាល័យរបស់រដ្ឋនិងឯកជន..!

387

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនិងអស់លោក លោកស្រីជាអភិបារងខណ្ឌបឹងកេងកងព្រមទាំងលោក-លោកស្រីចៅសង្កាត់ ព្រមទាំង មន្រ្តីក្រោមឱវាទជាច្រើនរូបដោយបានអមដំណើរលោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យនៃការបើកអោយដំណើរការឡើងវិញនូវវិទ្យាល័យ ព្រះយុគន្ធរ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ហើយក៏ជាថ្ងៃដំបូងនៃការបើកដំណើរការសាលារៀនឡើងវិញ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំយុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយស្តីពីវិធានការបង្ការ និងទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន។

ជាមួយគ្នានេះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយសូមផ្ដាំផ្ញើទៅដល់ក្មួយៗដែលជាសិស្សានុសិស្សទាំងអស់អោយចូលរួមថែរក្សានូវអនាម័យ រក្សាគន្លាតពីគ្នាទាំងនៅក្នុង និង នៅក្រៅថ្នាក់រៀនហើយត្រូវចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួនរបស់រាជរដ្ឋាភិបាល«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង