ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តព្រូស បើកល្បឿនលឿនដូចហោះបុកបង្គោលភ្លើង

47

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស ក្នុងល្បឿនលឿនរេចង្កូតឡើងលើខឿនផ្លូវទៅបុកបង្គោលភ្លើង ពេញទំហឹងបណ្តាលឲ្យរថយន្ត រងការខូចខាតមួយកំណាត់មុខ កាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចទល់មុខវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស ពណ៌កាប់ស្តាំង មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AZ-9606 បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿន ជ្រុលទៅបុ.កបង្គោលភ្លើង ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ ភ្លាមៗនោះដែតៃកុងរថយន្តបង្កប្រញាប់ប្រញាល់ ដោះផ្លាកលេខចេញ រួចដើរគេចខ្លួនពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ផ្នែកជំនាញចរាចរណ៍បានស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់រថយន្តមកដោះស្រាយ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង