ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ N &M Local Boris ស្រីតូច កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសំអាង ឈ្មោះ Anti Acne Cream គ្មានលេខប្រវទន៍

327

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនពត័ត៌មានស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Anti Acne Cream គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាម ការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីហ្វេសប៊ុកឈ្មោះ N & M Local Brands ស្រីតូចកំពុងផ្សព្វផ្សាយលក់គ្រឿងសំអាង ANTI ACNE CREAM គ្មានលេខប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាត ឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយគិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសំអាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿងសំអាង គ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ដែលមិនអាច ធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលផ្សព្វផ្សាយលក់គ្រឿងសំអាង ANTI ACNE CREAM ទៅតាមច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង