ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជាងកាត់សក់ម្នាក់ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវ: ពុំសម្រេច

71

កោះកុង ៖ កម្លាំងនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឃាត់ខ្លួនជនស្ស័យ០១នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:ពុំសម្រេច នៅថ្ងៃ អាទិត្យ ទី ១៩ ខែកញ្ញា ឆ្នាំ ២០២១។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ ១៤និង០០ នាទីនៅចំណុចតូបលក់អីវ៉ាន់ ស្ថិតក្នុងភូមិជីខ​ ឃុំជីខលើ បង្កឡើងដោយឈ្មោះ ឃេង ឌីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុខាងលើ បានទៅទិញ M-150 នៅតូបរបស់ជនរងគ្រោះឈ្មោះ ទ ស ម ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ដោយឃើញសភាពស្ងាត់ ពុំមានមនុស្ស ជនសង្ស័យរូបនេះ ក៏ស្ទុះទៅឱបចាប់ប៉ុនប៉ងរំលោភ តែត្រូវជនរងគ្រោះរើបម្រះរួច ហើយរត់ចូលទៅខាងក្នុងតូបលក់របស់ខ្លួន បន្ទាប់មកជនរូបនេះ ដេញតាមពីក្រោយ ហើយចាប់ប៉ងរំលោភម្ដងទៀត ប៉ុន្តែជនរងគ្រោះបានរើបម្រះ និងស្រែកឱ្យគេជួយ ដោយមានការភ័យខ្លាច ទើបជនសង្ស័យរូបនេះ លែងជនរងគ្រោះ ហើយរត់គេចសំដៅមកតូបកាត់សក់របស់ខ្លួនវិញ។

ជនសង្ស័យត្រូវបាននគរបាលស្រុកស្រែអំបិល ឃាត់ខ្លួបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង