ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ឱ្យរៀបចំដាក់ ប្រព័ន្ធលូថ្មីចំនួន ០២ ខ្សែ ដេីម្បីរំដោះទឹកជំនន់ទឹកភ្លៀងដែលលិចផ្លូវបេតុង និងផ្ទះប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវបឹងតាម៉ាត ភូមិសំបួរដែលតែងលិចលង់

78

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្រ្តី និងសហការជាមួយមន្រ្តីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះពិនិត្យ និងស្តារប្រព័ន្ធលូទឹកដែលកកស្ទះដោយសារសម្រាម និងកាកសំណល់ការដ្ឋានសំណង់បុរី ជាហេតុដែលធ្វេីអោយប្រព័ន្ធលូហូរយឺត និងមានការជន់លិចផ្លូវបេតុងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយផ្លូវបឹងតាម៉ាត ភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ ។

សូមបញ្ជាក់ផងដែរថានៅទីតាំងនេះ ដោយមានការយកចិត្តទុកដាក់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយរៀបចំដាក់ប្រព័ន្ធលូថ្មីដែលមានមុខកាត់ ១,៥ម៉ែត្រ ចំនួន ០២ ខ្សែ ដេីម្បីរំដោះទឹកជំនន់ទឹកភ្លៀងដែលលិចផ្លូវបេតុង និងផ្ទះប្រជាពលរដ្ឋ ហេីយធានាបាននូវសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់លេីកំណាត់ផ្លូវមួយនេះនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង