ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោក និងខណ្ឌ៧មករា ជាខណ្ឌសម្ព័ន្ធមេត្រីភាព នាំយកអំណោយទៅឧបត្ថម្ភដល់ វរសេនាតូចអន្តរាគមន៍៣៩៣ ឈរជើងនៅខេត្តព្រះវិហារ

55

 

ភ្នំពេញ៖នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក អមដំណេីរដោយ លោកអភិបាលរង នាយករង ប្រធានការិយាល័យ និងមន្រ្តីរាជការ បានទៅចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងទ័ព និងគ្រួសារទ័ពនៅវរសេនាតូចអន្តរាគមន៍៣៩៣ ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌទួលគោកនិងរដ្ឋបាលខណ្ឌ៧មករា ប្រចាំការឈរជេីងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

អំណោយដែលបានឧបត្ថម្ភជូនរួមមាន ៖ ១. ឧបត្ថម្ភ វរសេនាតូចអន្តរាគមន៍ ៣៩៣ នូវថវិកា ២,០០០,០០០ រៀល និងត្រីខកំប៉ុង ១០កេសធំ មី ៣កេសធំ ត្រីងៀត ៥០គីឡូ សាច់ក្រក ២០គីឡូ ម៉ាស ២កេសធំ
២. ឧបត្ថម្ភគ្រួសារទ័ព ចំនួន៣៣៤នាក់ ដោយក្នុង១នាក់ ៗ ទទួលបាន ថវិកា ២០,០០០ រៀល ។

ដោយឡែកនៅព្រឹកថ្ងៃដដែល រដ្ឋបាលខណ្ឌទួលគោក បានចូលរួមអមដំណេីរគណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជេីងនៅទិសប្រាសាទព្រះវិហារ ក្នុងស្រុកស្រអែម ខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង