ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលសំណាកជំងឺកូវីដ-១៩ មានចំនួន ២៧ វត្ត រកឃើញអ្នកវិជ្ជមាន ចំនួន ៦២ អង្គ/នាក់

49

 

ភ្នំពេញ ៖ នៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១នេះ អាជ្ញាធរបានចេញរបាយការណ៍ អំពីលទ្ធផលសំណាក នៅតាមបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញគឺវត្តដែលមានករណីផ្ទុះជំងឺកូវីដ-១៩ មានចំនួន ២៧ វត្ត នៅក្នុងខណ្ឌចំនួន ០៨ (ក្នុងចំណោមវត្តដែលបានយកសំណាកសរុបចំនួន ៨៥ វត្ត) សរុបអ្នកវិជ្ជមាន ចំនួន ៦២ អង្គ/នាក់ ។

ចំនួនអ្នកវិជ្ជមាននៅតាមទីតាំងវត្តនីមួយៗ មានដូចខាងក្រោម៖

១) ខណ្ឌដូនពេញ មានចំនួន ០៣ វត្ត គឺ វត្ត ឧណ្ណាលោម វិជ្ជមាន ០៥ អង្គ/នាក់ , វត្ត សារាវ័នតេជោ វិជ្ជមាន ០១ អង្គ/នាក់
និងវត្ត ព្រះពុទ្ធឃោសាចារ្យ វិជ្ជមាន ០១ អង្គ/នាក់។

២)ខណ្ឌ៧មករា មានចំនួន ០៣ វត្ត គឺ វត្តស្វាយដង្គុំ វិជ្ជមាន ០៦ អង្គ/នាក់ , វត្ត ព្រះពុទ្ធមានបុណ្យ វិជ្ជមាន ០៥ អង្គ/នាក់ និង វត្ត សំពៅមាស វិជ្ជមាន ០១ អង្គ/នាក់។

៣)ខណ្ឌបឹងកេងកង មានចំនួន ០១ វត្ត គឺ វត្ត មហាមន្ត្រី វិជ្ជមាន ០២ អង្គ/នាក់។

៤) ខណ្ឌច្បារអំពៅ មានចំនួន ០៩ វត្ត គឺវត្ត និគ្រោធវ័ន គល់ទទឹង វិជ្ជមាន ០២ អង្គ/នាក់ , វត្ត កោះក្របី វិជ្ជមាន ០៤ , អង្គ/នាក់ , វត្ត វាលស្បូវ វិជ្ជមាន ០១ អង្គ/នាក់ , វត្ត អម្ពវ័ន្ត ព្រែកថ្មី វិជ្ជមាន ០៨ អង្គ/នាក់ , វត្ត កំសាន្ត វិជ្ជមាន ០១ , អង្គ/នាក់ , វត្ត ព្រែកប្រា វិជ្ជមាន ០២ អង្គ/នាក់ ,​ វត្ត ចំប៉ា វិជ្ជមាន ០១ អង្គ/នាក់ , វត្ត មជ្ឈិមវ័ន វិជ្ជមាន ០១ អង្គ/នាក់ និង
វត្ត ជោតរតនសីលាកោះនរា វិជ្ជមាន ០១ អង្គ/នាក់។

៥)ខណ្ឌមានជ័យ មានចំនួន ០៤ វត្ត គឺវត្ត ចាក់អង្រែក្រោម វិជ្ជមាន ០៣ អង្គ/នាក់ , វត្ត អង្គពោធិញាណ វិជ្ជមាន ០១ , អង្គ/នាក់ , វត្ត ដំបូកខ្ពស់ វិជ្ជមាន ០៣ អង្គ/នាក់ និងវត្ត សន្សំកុសល វិជ្ជមាន ០១ អង្គ/នាក់។

៦) ខណ្ឌឫស្សីកែវ មានចំនួន ០២ វត្ត គឺវត្ត ញាណរង្សី វិជ្ជមាន ០២ អង្គ/នាក់ និងវត្តទួល សុវណ្ណារាម វិជ្ជមាន ០៣ អង្គ/នាក់។

៧)​ ខណ្ឌពោធិ៍សែនជ័យ មានចំនួន ០៣ វត្ត គឺវត្ត សិរិសោភា(វត្តអង្គតាមិញ) វិជ្ជមាន ០២ អង្គ/នាក់ , វត្ត កំពែង វិជ្ជមាន ០១ អង្គ/នាក់ និងវត្ត អរុណវតី វិជ្ជមាន ០១ អង្គ/នាក់។

៨) ខណ្ឌព្រែកព្នៅ មានចំនួន ០២ វត្ត គឺវត្ត ច័ន្ទបុរីវង្ស វិជ្ជមាន ០១ អង្គ/នាក់ និងវត្ត ប្រាសាទ វិជ្ជមាន ០២ អង្គ/នាក់៕

អត្ថបទដែលជាប់ទាក់ទង