ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការ ពេញលេញឡើងវិញជាបណ្តើរៗ

35

 

ភ្នំពេញ ៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើន ឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។
សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ក្នុងអង្គមហាសន្និបាតអង្គការស ហប្រជាជាតិ លើកទី៧៦។

សម្តេចតេជោ បានមានប្រសាសន៍ថា ការយកឈ្នះលើជំងឺរាតត្បាតកូរីដ-១៩ និងការខិតខំប្រឹងប្រែងក្នុងការស្ដារកំណើនសេដ្ឋកិច្ច ឡើង វិញគឺជាអាទិភាពខ្ពស់បំផុត សម្រាប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក ។ កម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្ដើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំង ជូនជនបរទេស និងកុមារ និងយុវវ័យអាយុពី៦ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ ផងដែរ ។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០% ។ (ឬស្មើនឹង ១៣ លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកា ខាងមុខនេះ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងបន្តថា “ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និង ព្យាបាលដ៏រឹងមាំ កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញជាបណ្តើរៗ ទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី សម្រាប់ការគាំទ្រដោយសប្បុរសចំពោះប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ “៕

អត្ថបទដែលជាប់ទាក់ទង