ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការមិនរីកចម្រើនរបស់ចាន់ វឌ្ឍនាកាធ្វើឲ្យគ្រូបង្វឹកបញ្ចប់កុងត្រាមុនកំណត់

333

​ភ្នំពេញ:កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាចាន់ វឌ្ឍនាកាកាលពីថ្ងៃទី៨ឧសភាបានចែកផ្លូវគ្នាជាមួយក្លិបលីកកំពូលគឺក្លិប Pahang FA របស់ម៉ាឡេស៊ីហើយ ។

លោក Dollah Salleh គ្រូបង្វឹកក្រុម Pahang FA បានបញ្ជាក់ថាក្លិបបានសម្រេចបញ្ចបាំ់កុងត្រាជាមួយវឌ្ឍនាកា ហើយ ដោយសារក្លឹបត្រូវយកកីឡាករបរទេស ២រូប គឺកីឡាករកូនកាត់កាណាដា-ជប៉ុន Issey Nakajimaនិងកីឡាករនីហ្សេរីយ៉ាAustin Amutuមកជំនួសដើម្បីពង្រឹងតំបន់យុទ្ធឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត ។

គ្រូបង្វឹកវ័យ រូបនេះ បានបន្ដថា ការចាកចេញយ៉ាងឆាប់រហ័សរបស់ ចាន់ វឌ្ឍនាកា គឺដើម្បីចាប់យក Issey Nakajima-Farran និង Austin Amutu សម្រាប់បន្ដភាពខ្លាំងក្នុងលីគកំពូលម៉ាឡេស៊ី ។ លោកថា “យើងសង្ឃឹមថាការមកដល់នៃកីឡាករទាំងពីរ នឹងបង្កើនគុណភាពនៅក្នុងក្រុមរបស់យើងកាន់តែប្រសើរ។ Amutuប្រហែលជាមានបញ្ហាខ្លះក្នុងការផ្លាស់ប្តូរក្រុមប៉ុន្តែខ្ញុំប្រាកដថាបទពិសោធរបស់គាត់នឹងជួយយើងបាន។

ចាន់ វឌ្ឍនាកា វិញ ថ្វីត្បិតតែត្រូវបញ្ចប់កុងត្រាមុនកាលកំណត់ក្ដី ប៉ុន្ដែសម្រាប់ការប្រកួត ៩សប្ដាហ៍ នៃលីគកំពូលម៉ាឡេស៊ីកន្លងមក គេស្ទើរតែជាប់ជម្រើស ១១នាក់ដំបូងរហូត តែគេមិនអាចជួយក្រុមបានច្រើន ដូចរំពឹងទុករបស់លោក Dollah ។

ហេតុនេះដោយមើលមិនឃើញពីការរីកចម្រើនរបស់ ចាន់ វឌ្ឍនាកា ក្លឹបក៏បង្ខំចិត្តចែកផ្លូវ ហើយស្វែងរកកីឡាករថ្មីមកជំនួសកីឡាកររូប នេះតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង