ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមយុវជនស្មគ្រចិត្តស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩

275

ខេត្តព្រះ សីហនុ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមយុវជនស្មគ្រចិត្តសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាល ដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំនួន ៨១នាក់ ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍អំពីកម្មភាពការងាររបស់លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្សយុវជនសហភាពសហព័ន្ធយុវជនស្រុកស្ទឹងហាវ ចំនួន ៨១នាក់ ស្រី ៣៩នាក់ ក្នុងនោះលោគ្រូ អ្នកគ្រូ ២៤នាក់ សិស្សានុសិស្ស ៥៧នាក់ បានចូលរួមការងារសង្គមផ្សេងៗដូចជាជួយប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាព សុខភាព ចាស់ជរា កុមារគ្មានទីពឹង ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់ភាពងាយ ស្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ លោកទី១ បានចំនួន ២,០១៦នាក់ ស្រី ៩៦៥នាក់។ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចំនួន ២,៣៩០នាក់ ស្រី ១,១៦៦នាក់។ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ចំនួន ១០,៩៧៨នាក់ ស្រី ៤,៣៧៥នាក់ និងចាក់វ៉ាក់សាំងដូសជម្រុញ បានចំនួន ៧៧៨នាក់ ស្រី ៤២៤នាក់ ។

ឯកឧត្តក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍កោតសរសើរវាយ តម្លៃខ្ពស់ចំពោះក្រុមយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្ទឹងហាវ បានចូលរួមជាមួយរាជរដ្ឋាភិ បាល និងអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៌បានពាំនាំការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រៃនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមយុវជនស្ម័គ្រចិត្តដែលបានចូល រួមសកម្មភាពមួយចំនួននៃការងារស្ម័គ្រចិត្តក្នុងព្រឹត្តការណ៍ ២០កុម្ភះ ក្នុងស្រុកស្ទឹងហាវ នាពេលកន្លងមក។ ក្រុមយុវជនស្ម័គ្រចិត្តបានចូលរួមយ៉ាងផុល ផុសក្នុងសកម្មភាពជាច្រើន ពិសេសក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ។

ចំពោះការងារចាក់វ៉ាក់សាំងបើយើងពឹងផ្អែកលើក្រុមគ្រូពេទ្យយើងតែម្ខាងមិនអាចចាក់វ៉ាក់សាំងបានលឿនតាមផែនការបានទេ ដោយការដឹកនាំ និងដាក់ ចេញនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីត្រឹមត្រូវច្បាស់លាស់របស់សម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អ ។

ក្រុមយុវជនស្ម័គ្រចិត្តរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅតាមក្រុង ស្រុកដែលកន្លងមកយើងបានប្រើប្រាស់កម្លាំងសរុប មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរួមគ្នាអនុវត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តរបស់យើង ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា សមភូមិ៣ ដែលយើងត្រូវបំពេញការងារ ១.សមភូមិចាក់វ៉ាក់សាំងបង្កើនភាពសាំជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ២.កាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរ
៣.ត្រៀមបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ។ យើងត្រូវរួមគ្នាបន្តធ្វើកិច្ចការនេះបន្តទៀតនៅក្នុងសហគមន៍របស់យើង ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៣ ខែកុម្ភះ ជូនមន្ត្រីរាជការ ក្រុមគ្រូ ពេទ្យ កងកម្លាំងប្រដាប់អាវុធ (មន្ត្រីជួរមុខ)។ ថ្ងៃទី០៥ ខែមីនា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុចាប់ពី ៦០ ឆ្នាំឡើង។ ថ្ងៃ១៦ ខែមិថុនា បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពី ១៨ឆ្នាំឡើង, នៅថ្ងៃ០១ សីហា ចាក់វ៉ាក់ សាំងជូនកុមារ និងយុវវ័យ មានអាយុចាប់ ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងថ្ងៃទី១៧ ខែកញ្ញា ចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្តព្រះ សីហនុ ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនក្រុមយុវជនស្ម័គ្រចិត្តស្រុកស្ទឹងហាវ ចំនួន ៨១នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង