ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកចូលក្រោមរថយន្ត សន្លប់ធំនៅកៀនស្វាយ

69

 

កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រវាងម៉ូតូ នឹង រថយន្តបណ្តាលអោយរងរបួសបុរសម្នាក់ និងខូចខាតម៉ូតូ ០១ គ្រឿង ធ្ងន់ និងរថយន្ត ០១គ្រឿង កាលពីល្ងាចថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២១នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ២២-២៣ ក្នុងភូមិ ស្លាបតាអោន ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកអធិការបន្តទៀតថា នៅល្ងាចថ្ងៃខែឆ្នាំខាងលើមានរថយន្តម៉ាក Hyundai ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E-8386 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-7169 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក Honda Dream 125 ពណ៌ខ្មៅ ប្រភេទស្រី ផ្លាកលេខ កណ្តាល 1AE-0090 ផល្លិតឆ្នាំ ២០២០ បើកបរដោយឈ្មោះ ម៉ុច ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ ។

ចំពោះម៉ូតូ ខូចខាតធ្ងន់ ០១ គ្រឿងនិង រថយន្ត ខូចខាតស្រាល០១ គ្រឿង បានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។

តាមការសន្និដ្ឋានបឋម អ្នកបើកបរម៉ូតូធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំបើករំលោភ ចូលទៅលើចំណែកផ្លូវ នៃរថយន្តដែលបើក មកពីទិសដៅផ្ទុយ៕

 

អត្ថបទដែលជាប់ទាក់ទង