ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តសៀមរាប ប្រើវិធានការក្តៅ ចុះហ៊ុមព័ទ្ធ និងយកសំណាក អាជីវករលក់ដូរនៅផ្សារសាមគ្គី នាពេលរាត្រី

165

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រតិបត្តិការធម៌ក្តៅ ដោយហ៊ុព័ទ្ធខ្ទប់ចាប់ក្រុមអាជីវករ ដែលមកចែកចាយនិងលួចលក់ដូរពេលយប់ក្នុងតំបន់ក្រហម នៅមុខផ្សារសាមគ្គី ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អធិការក្រុងសៀមរាប លោក ដា ចំរើន មានប្រសាសន៍ថា ប្រតិបត្តិការនេះ អាជ្ញាធរបានយកសំណាកក្រុមអាជីវករសរុប ១៨៦នាក់ ដោយរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ប្រុស៨នាក់ និងស្រី២នាក់ ។ អាជ្ញាធរបញ្ជាក់ថា ក្រុមអាជីវករនេះ បានមកទិញបន្លែដែលដឹកពីភ្នំពេញ និងខ្លះដឹកពីច្រកឡែម៕

អត្ថបទដែលជាប់ទាក់ទង