ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរពេទ្យបង្អែកដង្កោថ្មី ជំនួសប្រធានចាស់ដែលដកចេញ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរពេទ្យបង្អែកដង្កោថ្មីក្រោយដកប្រធានចាស់ចេញ។
លោកប្រធានម្ទីរពេទ្យបង្អែកដង្កោ ដែលទើបតែងតាំងថ្មីលោកថេង ប៉ូលីនជំនួសប្រធានចាស់លោកឆឹម ជីវី។
ពិធីប្រកាសតែងតាំងប្រធានមន្ទីរពេទ្យបង្អែកថ្មីនេះក្រោមអធិបតីភាពលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ពិធីនេះដែរក៏មានការចូលរួមពីលោកអភិបាលរង លោកនាយក នាយករង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១២ និងលោក លោកស្រី ប្រធានមណ្ឌលសុខភាពទាំង៨ ចំណុះការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៕
