ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាន.ម៉ូតូ បើកព្រលះគ្នា ស្លាប់ម្នាក់នៅកៀនស្វាយ

196

 

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក រវាង រថយន្ត នឹង ម៉ូតូបណ្តាលអោយ ស្លាប់ម្នាក់និងខូចខាតម៉ូតូធ្ងន់ ០១គ្រឿង រថយន្តខូចស្រាល០១គ្រឿងកាលពីល្ងាចថ្ងៃទី២៧.ខែកញ្ញាឆ្នាំ២០២១នេះនៅ
លើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ ៣០-៣១ចំណុចភូមិ កណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយនខេត្តកណ្តាល។

លោកអធិការកៀនស្វាយបន្តទៀតថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើ មានរថយន្តម៉ាក SSANG YONG ISTANA ពណ៌ ស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាក លេខភ្នំពេញ 2F.2136 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់ )ពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូ ០១គ្រឿង ម៉ាHONDA DREAM C125 សេរី២០១១ពណ៌ខ្មៅ ពាក់ផ្លាក់លេខ តាកែវ 1F.0492បើកបរដោយឈ្មោះ ង្វៀង វ៉ាងឡុក ភេទប្រុស អាយុ ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទិសដៅផ្ទុយគ្នា (ភ្នំពេញទៅអ្នកលឿង)ដែលកំពុងតែបើកជែង រថយន្តបណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូនៅកន្លែកើតហេតុ រថយន្តបាន បើកចេញពីកន្លែងកើតហតុប្រហែល៣០០ម៉ែត្រ ទើបឈប់ រួចអ្នកបើករថយន្តគេចខ្លួនបាត់។

ចំណែកសពត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ម៉ូតូខូចធ្ងន់០១គ្រឿង រថយន្តខូចស្រាល០១គ្រឿង ត្រូវបានកយកមករក្សាទុកនៅអធិការដ្ឋាននគរបាកស្រុកកៀនស្វាយ ជាភស្តុតាងតាមនិតិវិធី។

សន្និដ្ឋាន៖ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស មានល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង