ក្រុមចោរឆក់ ចំនួន7នាក់ ត្រូវកម្លាំងនគរបាលខេត្តកែប ឃាត់ខ្លួន
ខេត្តកែប៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅល្ងាចថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021 កម្លាំងនគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន, កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយនគរបាលខេត្តកំពត បានបង្រ្កាបករណីឆក់ចំនួន3លើកផ្សេងគ្នា នៅថ្ងៃតែមួយ(ខេត្តកែបចំនួន1លើក និងខេត្តកំពតចំនួន2លើក)។
ប្រតិបត្តិការនេះដកហូតបានមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន9គ្រឿង(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន7នាក់ រួមមានឈ្មោះដូចខាងក្រោម៖
1- សម្បត្តិ ធុន ភេទប្រុស អាយុ18ឆ្នាំ មានទីលំនៅ ភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
2- សេង កែវ ភេទប្រុស អាយុ18ឆ្នាំ មានទីលំនៅ ភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
3- គួន សុខលី ភេទប្រុស អាយុ18ឆ្នាំ មានទីលំនៅ ភូមិដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
4- អៀង នឿន ភេទប្រុស អាយុ20ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។
5- នាង រស្មី អាយុ17ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត។
6- លាង ច័ន្ទដារ៉ាប៊ុត ភេទប្រុស អាយុ17ឆ្នាំ មានទីលំនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
7- នឹម ឆាត ភេទប្រុស អាយុ17ឆ្នាំមានទីលំនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យខាងលើយើងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរ។ ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសឆក់កាបូប និងទូរសព្ទដៃកន្លងមកជាច្រើនលើកមកហើយ។
ករណីខាងលើការិយាល័យជំនាញកំពុងបន្តស្រាវជ្រាវរកបក្ខពួកដែលពាក់ពន្ធ័និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន2នាក់ ប្រព្រឹត្តបទល្មើសនៅខេត្តកែប ទៅអយ្យការអមសាលាដំបូងខេត្តកែប និងជនសង្ស័យចំនួន5នាក់ទៀត ដែលប្រព្រឹត្តបទល្មើសនៅខេត្តកំពត ប្រគល់ជូននគរបាលខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់៕
