ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក់ព័ន្ធករណីបុរសម្នាក់ បានបង្ហោះរៀបរាប់ រឿងដែលគាត់ចាញ់បោកគេ នៅកំពង់សោម

490

ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗនេះ មានបុរសម្នាក់បង្ហោះរៀបរាប់អំពីករណីរបស់ខ្លួនថា“ខំស្កាត់មករកការងារធ្វើហើយចាញ់បោកចិន និងខ្មែរទៀត”។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគរបាលខេត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវរកករណីខាងលើដោយកំណត់រកឃើញជនរងគ្រោះមានឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីជីដូនមួយ នៅម្តុំចំការស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ កំលាំងជំនាញក៏បានណែនាំឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតាមនីតិវិធីរួចរាល់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះផងដែរ ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង