ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរក្រុងកោះរ៉ុង និងប្រជាពលរដ្ឋ ថ្លែងអំណរគុណ និងដឹងគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ហេង គីមជី តែងតែជួយសង្គ្រោះពួកគាត់

86

ក្រុងកោះរ៉ុង-អាជ្ញាធរក្រុងនិងប្រជាពលរដ្ឋ ដែលរស់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងដឹងគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី ដែលតែងតែអន្តរាគមន៍បញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿន ព្រមទាំងរថយន្តសង្គ្រោះសំរាប់បញ្ជូនទៅមន្ទីរពេទ្យ ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលមានបញ្ហានៅលើកោះរ៉ុង នាពេលកន្លងមក គ្រប់ពេលវេលា មិនថាពេលយប់រឺពេលថ្ងៃ លោកឧកញ៉ា នៅទទួលបានដំណឹង តែតែងបញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿន ទៅជួយសង្គ្រោះទាន់ពេលវេលាជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង