ពលរដ្ឋទីទ័លក្ររស់នៅ សហគមន៍បុរីរុងរឿង ២២៣គ្រួសារ មកទទួល អំណោយសប្បុរស់ធម៏ ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុន OCIC ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវិដ.១៩
ភ្នំពេញ៖ ពលរដ្ឋទីទាល់ក្រ រស់នៅសហគមន៍បុរីរុងរឿងចំនួន២២៣ គ្រួសារ បានមកទទួល អំណោយ សប្បុរស់ធម៏ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុនOCIC ដោយមានតំណាងប្រជាពលរដ្ឋមកទទួល ៤០គ្រួសារ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវិដ.១៩ ស្ថិនៅសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២១ ចូលរួមជាអធិបតី លោកផន សុភាព តំណាងឲ្យ
ក្រុមហ៊ុន OCIC ក្នុងឱកាស រដូវភ្ជុំបិណ្ឌ តាមប្រពៃណីជាតិខែ្មរ និងក៏ដើម្បីជួយរំលែកទុក្ខលំ បាកក្នុងអំឡុងជំងឺកូវីដ.១៩ ។
អំណោយ ដែល អាជ្ញាធរ ខណ្ឌ និង ក្រុមហ៊ុន OCIC នាំយកមកផ្ដល់ជូនបងប្អូនពលរដ្ឋចំនួន ២២៣ គ្រួសារនេះ រួមមាន ក្នុង១គ្រួសារៗ ទទួល បានអង្ករ ៣០ គីឡូក្រាម និងថវិកា ៥ ម៉ឺនរៀល។
លោក ផន សុភាព បានបញ្ជាក់ថា៖ ជារៀង រាល់ឆ្នាំវប្បធម៌ ចែករំលែក ក្នុងឱកាស បុណ្យ
ភ្ជុំបិណ្ឌ ,បុណ្យចូលឆ្នាំ និង ពិធីបុណ្យជាតិ ផ្សេងៗ ទៀត តាមប្រពៃណីជាតិយើង ថ្នាក់ដឹកនាំ រដ្ឋបាលខណ្ឌ .សង្កាត់ រួមសហការជាមួយ ក្រុមហ៊ុន OCIC តែងតែ គិតគូរ យកចិត្ដទុកដាក់ ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្រីក្រ នៅមូលដ្ឋាន ពិសេស ជីវភាព គ្រួសារ ប្រចាំថ្ងៃអាជ្ញាធរ តែងតែកៀរគរ រក សប្បុរសជន ឲ្យជួយរំលែកទុក្ខ លំបាករបស់ បងប្អូនជានិច្ច។
លោកបន្ដថា ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌ សង្កាត់ បានធ្វើ ជូនគាត់ ចំនួន២៩ លើកមកហើយដែរបើគិតជា ទឹកប្រាក់មានជាង៧រយលានរៀល។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ– សង្កាត់ ក៏បានធ្វើ ការងារ ផ្នែកសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ និង បាន ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជា ការ ឯកភាព គ្រប់ លំដាប់ ថ្នាក់ ជាពិសេស គឺ គណៈបញ្ជាការ សង្កាត់ព្រែកតាសេក គណៈ បញ្ជាការសង្កាត់ព្រែកលៀប គណៈ បញ្ជាការ សង្កាត់ ជ្រោយចង្វារ និងគណៈបញ្ជ ការខណ្ឌ ជ្រោយចង្វារក្នុងការចូលរួមថែរក្សាសុខសុវត្ថិ ភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន យ៉ាងល្អ ប្រសើរផងដែរ។
នាឱកាសនោះ លោកក៏បានផ្តាំផ្ញើរ សាកសួរ សុខទុក្ខ និង ណែនាំសូមឲឲ្យ បងប្អូនប្រជាពល រដ្ឋទាំងអស់ ត្រូវ អនុវត្ត វិធានការ អនាម័យ របស់ ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ.១៩ និងរក្សា ៣កុំ ៣ការពារ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលមកទទួល អំណោយ នៅពេលនេះមាន ៤០ គ្រួសារ តំណាងឲ្យ ២២៣ គ្រួសារ កាលពីមុន ពួកគាត់ រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬ ប្រក់ ស្បូវ នៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់ រស់នៅ ជួប ការលំបាក យ៉ាងខ្លាំងដូចជាគ្មានទឹកស្អាត ប្រើប្រាស់គ្មាន ភ្លើងអគ្គិសនីរស់នៅលើទឹក កខ្វក់ បរិស្ថាន មិនល្អងាយ រងគ្រោះជាដើម។
ក្រោយពីតំបន់ជ្រោយចង្វារនេះត្រូវ បាន រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់សិទ្ធិឲ្យ ក្រុម ហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ដើម្បីធ្វើការ អភិវឌ្ឍនៅតំបន់នេះឲ្យទៅជា ទីក្រុងរណបថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញ ឃើញថាតំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕.សំរិត