ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ស្នងការ​ នគរបាល​ខេត្ត​ចំនួន​០៧​ អំពី​បញ្ហា​នៃ​ការ​ខ្វះ​កងកម្លាំង​មាន​សមត្ថកិច្ច​ការពារ​ការិយាល័យ​បោះ​ឆ្នោត

65

 

​រាជធានី​ភ្នំពេញ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​ ០៧​ រួម​មាន​ ÷​ខេត្តបាត់ដំបង​ កំពង់ស្ពឺ​ ព្រះ​វិហារ​ ព្រៃវែង​ តាកែវ​ កំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ​។​

​កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ពី​ចម្ងាយ​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ នៃ​នាយកដ្ឋាន​សរុប​-​ផែនការ​ និង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​ ០៧​ សរុប​សមាសភាព​ចូលរួម​ចំនួន​ ២៧​នាក់​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ បាន​ពិភាក្សា​ និង​ប្រមូល​ធាតុ​ចូល​អំពី​បញ្ហា​នៃ​ការ​ខ្វះ​កងកម្លាំង​មាន​សមត្ថកិច្ច​ការពារ​ការិយាល័យ​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នា​ឆ្នាំ​២០២២​ ខាង​មុខ​នេះ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ស្ដាប់​សេចក្តីរាយការណ៍​ និង​សំណូម​ពី​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​០៧​ខាងលើ​ ឯកឧត្តម​ ទទួល​បាន​ធាតុ​ចូល​គ្រប់គ្រាន់​ដើម្បី​ជា​មូលដ្ឋាន​បូក​សរុប​គោរព​ស្នើ​សុំ​គោលការណ៍​ និង​អនុសាសន៍​ដឹកនាំ​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​៕

អត្ថបទដែលជាប់ទាក់ទង