ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិសែនជ័យ លើកទឹកចិត្ត ប្រជាការពារ សង្កាត់ ភូមិ ភ្នាក់ងារ បរិស្ថាន និងនគរបាលប៉ុស្តិ៍ ៦២នាក់ នៅសាលាបុណ្យ ភូមិព្រៃសាលា សង្កាត់កាកាបទី២

53

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយក្រុមការងារ ចុះជួយសង្កាត់ បានអញ្ជើញសំណេះសំណាល ជាមួយកំលាំងប្រជាការពារ សង្កាត់ ភូមិ ភ្នាក់ងារ បរិស្ថាន និងនគរបាលប៉ុស្តិ៍ សរុបចំនួន ៦២នាក់ នៅសាលាបុណ្យ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាននាំយកអំណោយ ចែកជូនកំលាំងទាំងអស់ ក្នុងម្នាក់ទទួលបាន ៖ អង្ក ១៥គីឡូក្រាម ,មី១កេស , ម៉ាស់១ប្រអប់ , ថ្នាំពេទ្យ១កញ្ចប់ និងថវិកា ៨ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង