ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តចំនួន៣ គឺខេត្តកំពត, កែប និងខេត្តកោះកុង ត្រូវបានបើកឲ្យដំណើរការហើយថ្ងៃនេះ

36

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យ ប្រើប្រាស់នូវសមិទ្ធិផល គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ ក្រោមការគាំទ្រដោយគម្រោង (GMS TIIG) ក្នុងខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ក្រោមអធិបតីភាព លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរ ណ៍ កាលពីរសៀលថ្ងៃទី ២៩ កញ្ញា ២០២១។

ពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋាន ទេសចរណ៍ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមផងដែរ ពីសំណាក់ លោក លោកស្រី ប្រតិភូក្រសួងទេសចរណ៍ លោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរជំនាញអាជ្ញាធរស្រុកពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយបរិយាកាសអំណរសាទរ។

សមិទ្ធផលនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តចំនួនបីខាងលើនេះ ក្រោមការគាំទ្រដោយគម្រោង(GMS TIIG) ក្នុងក្របខ័ណ្ឌបណ្ដាប្រទេសមហាអនុតំបន់មេគង្គផ្ដោតសំខាន់ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយនិរន្តរភាពនិងបរិយាបន្ន។

ដោយឡែកការសម្ពោធសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ទាំងបីខាងលើនៅពេលនេះ គឺទី១-រមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពតទី២-រមណីយដ្ឋានទេសចរណ៍ភ្នំសរ សៀ ខេត្តកែប និងទី៣-រមណីយដ្ឋានទេសចរណ៍ពាមក្រសោមខេត្តកោះកុង៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង