ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន គ្រោងរៀបចំបង្កើតក្រុមការងារ មនុស្សធម៌ជួយសិស្សក្រីក្រ រៀនភាសាចិន

94

ភ្នំពេញ៖ ក្រសួងព័ត៌មាន គ្រោងរៀបចំបង្កើតក្រុមការ ងារមនុស្សធម៌ សម្រាប់ជួយសិស្សក្រីក្ររៀនភាសាចិននៅកម្ពុជា តាមទីជនបទ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានមានប្រសាសន៍នៅក្នុងកិច្ច ប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារមនុស្សធម៌សម្រាប់ជួយសិស្សក្រីក្រឲ្យបានរៀនភាសាចិននៅតាមជនបទ កាលពីមនសិលមិញ តុលា ឆ្នាំ២០២១នេះថា កិច្ច ប្រជុំនេះ គ្រាន់តែជាការរៀបចំក្រុមការងារមួយ ដើម្បីលើកផែនការ និងសកម្មភាពការ ងារជួយដល់សិស្សក្រីក្រ នៅតាមជនបទឲ្យបានរៀនភាសាចិន ។

គម្រោងការងារនេះ ធ្វើ ឡើងដោយមានការគាំទ្រពីសារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៌ APTime នៃប្រទេសចិន ។ នៅក្នុងជំហានទី១ នឹងជ្រើសរើសសិស្សប្រមាណពី៥០នាក់ ទៅ១០០ នាក់ ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងរយ:ពេលជិត ២០ឆ្នាំមកនេះ លោកស្រី ឡ សុខផេង ទីប្រឹក្សាក្រសួង តាមរយ:កាសែត ស៊ីនជីវ ដែលមានបើកស្នាក់ការនៅកម្ពុជា បានស្វែងរកមូលនិធិ មកជួយដល់សិស្សក្រីក្រ បានរៀនភាសាចិន និងនាំយកនូវគ្រូស្ម័គ្រចិត្តពីប្រទេសម៉ាឡេ ស៊ី និងប្រទេសចិន មកជួយបង្ហាត់បង្រៀនសិស្សនៅតាមខេត្តនានាផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ក្រុមការងារសកម្មភាពមនុស្ស ធម៌ ជួយសិស្សក្រីក្ររៀនភាសាចិននេះ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ខៀវ កាញារីទ្ធ និង លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានជាប្រធាន ដែលបានបង្កើតក្រុម ការងារសកម្មភាពមនុស្សធម៌ ជួយកុមារកំព្រារៀនភាសាចិន របស់ក្រសួងព័ត៌មាន និងបានកៀរគររកជំនួយ ពីសប្បុរជន អង្គការនានា និងសមាគមចិន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌នេះ ។

លោកស្រី ឡ សុខផេង ជាអនុប្រធានក្រុមការងារសកម្មភាពមនុស្សធម៌ ជួយកុមារសិស្សក្រីក្រ រៀនភាសាចិន របស់ក្រសួងព័ត៌មាន បានជម្រាបជូនពីបទពិសោធ ន៍ការងារដែលបានធ្វើរយៈ ពេល២០ឆ្នាំនៅកម្ពុជាមកនេះ ដែលកាលពីពេលមុន ក្រោមការជួយឧបត្តម្ភគាំទ្រ ពីកាសែត ស៊ីនជីវរបស់ប្រទេសចិន បានធ្វើកិច្ចការជួយដល់សិស្សក្រីក្រកម្ពុជា នៅតាមទីជនបទ ឲ្យបានរៀនភាសាចិន ។

តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្អាកសកម្មភាពការងារ នេះទៅហើយ តែសម្រាប់លោកជំទាវ គឺនៅតែជួយបានខ្លះៗ សម្រាប់សិស្សក្រីក្រ បានបន្តរៀនភាសាចិន តាមប្រពន្ធ័អេឡិកត្រូនិក ដោយ សារសាលារៀនបានបិទ ព្រោះបញ្ហាជំងឺកូវីដ-១៩ ។

លោកស្រី ឡ សុខផេង បានឱ្យដឹងដែរថា នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា មានសាលា បង្រៀនភាសាចិន ប្រមាណ៣០កន្លែង តែសម្រាប់នៅខេត្តកំពត មានរហូតដល់ទៅ៥កន្លែង ហើយសម្រាប់ការជួយឧបត្តម្ភសម្រាប់សិស្សម្នាក់ ចំនួនពី១០០ទៅ ១៥០ដុល្លារ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង