ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង យកអំណោយ និងបច្ច័យអភិបាលរាជធានីភ្នំពេញ មកប្រគេនព្រះសង្ឃវត្តមហាមន្រ្តី

75

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះថា លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ នាយករដ្ឋបាល ការិយាល័យចំណុះសាលាខណ្ឌ មន្រ្តីសាលាខណ្ឌ ចៅសង្កាត់បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញទៅប្រគេនព្រះសង្ឃគង់នៅវត្ត មហាមន្ត្រី មានអង្ករចំនួន០១តោន និង បច្ច័យចំនួន១០លានរៀនផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដោយសូមអោយ បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ និង បងប្អូនអាជីវករតាមផ្សារនានាក្នុង មូលដ្ឋានខណ្ឌបឹងកេងកងព្រមទាំងបងប្អូនអតិថិជននៃផ្សារនិមួយៗបន្តចូលរួមអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអោយបាន ខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង