ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ផ្ទះកាន់គ្រូ រៀបចំអាសនៈគ្រូ បានដុតធូបទៀនជាប្រចាំ ហើយនៅពេលដែលភ្លើងឆេះ ម្ចាស់ពុំនៅផ្ទះ

222

ខេត្តបន្ទាយមានជ័យ​៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៥០ នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងផ្ទះទំហំ ៥.៧០x៧ មែត្រ​ ធ្វើពីឈើក្រាលក្តារ ជញ្ជាំងក្តា ប្រក់ស័ង្កសី ម្ចាស់ឈ្មោះ វី សាវ៉ៃ ភេទ​ ប្រុស អាយុ​ ៥​២​ ឆ្នាំ រស់នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ ។

កម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិប៉ោយចារសរុប​១៥នាក់ និងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី​ តក់ សួគ៍ អធិការរង ចុះដល់កន្លែងកើតហេតុ ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបភ្លើងរលត់១០០%​ ។

មូលហេតុ:​ បណ្តាល​មក​ពីម្ចាស់ផ្ទះកាន់គ្រូនៅក្នុងផ្ទះមានការរៀបចំអាសនៈ(គ្រូ)​ បានដុតធូបទៀនជាប្រចាំ ហើយនៅពេលដែលភ្លើងឆេះពុំមានម្ចាស់នៅនឹងផ្ទះទេ​ ។​

ការខូចខាត: -​ ខូចខាតផ្ទះផ្នែកខាងលើប្រហែល​ ២០% -​ ទ្រព្យសម្បត្តិសំលៀកបំពាក់​ និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន​ ៕

អត្ថបទដែលជាប់ទាក់ទង