ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ១៤៨គ្រួសា នៅសហគមន៏ ភូមិក្ងោក សង្កាត់បឹងធំ ទទួលអំណោយសប្បុរស់ធម៏ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន

80

 

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រចំនួន១៤៨ គ្រួសារ ស្ថិតនៅសហគមន៏ក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល កាលពីថ្ងៃទី០២ តុលា ២០២១ នៅសហគមន៏ក្ងោក ។

ក្នុងពិធីចែកអំណោយនេះ ក៏មានកាចូលរួម
ក្រុមយុវជន ស.ស.យ.កសង្កាត់ បាននាំយក អំណោយ ក្នុងអំឡុងពេលកូវីដ-១៩ចំនួន១៤៨ គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា៖ ដល់ប្រជាពលរដ្ឋអោយអនុវត្តន៍វិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣កុំ ៣ការពារ “របស់ប្រមុខរាជ
រដ្ឋាភិបាល ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ម៉្យាងទៀត ខ្ញុំបាទក៏បានជំរុញនិងលេីកទឹកចិត្តជូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមពិនិត្យបញ្ជីឈ្មោះបោះ ឆ្នោត ដែលនឹងចាប់ផ្ដេីមផ្សព្វផ្សាយនាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ ដេីម្បីចូលរួមបោះ ឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាសង្កាត់របស់ខ្លួនឲ្យបានត្រឹមត្រូវសម្រាប់អាណត្តិទី៥ ឆ្នាំ២០ ២២ ខាងមុខនេះ។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន ,អង្ករ២៥ គីឡូក្រាម ។ -ទឹកត្រី១យួរ ។ -ត្រីខកំប៉ុង១យួរ ។ មី១កេស៕
សំរិត

អត្ថបទដែលជាប់ទាក់ទង