ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយកូនបាល់កម្ពុជា២រូប ចូលរួមជើងឯកពិភពលោក DAVS CUP ASIA/OCEANIA ZONE GROUP IV 2021នៅបារ៉ែន

76

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជូនកីឡាករ ឡុង សំនៀង និងកីឡាករ ឃ្លាំង ពន្លក ជាកីឡាករ របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិបានអញ្ជើញចូលរួមក្នុងការប្រកួតកីឡាវាយកូនបាល់ដណ្ដើមជើងឯកពិភពលោក DAVS CUP ASIA/OCEANIA ZONE GROUP IV 2021 នៅទីក្រុង ISA ប្រទេស បារ៉ែនដែលប្រកួតចាប់ពីថ្ងៃទី១៨នេះដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

លោកជាពៅអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតឆ្នាំនេះមានចំនួន១៤ប្រទេសចូល
រួមក្នុងនោះក៏មានប្រទេសកម្ពុជាចំណែកឯប្រទេសសិង្ហបុរីមិនបានចូលរួមឡើយ។ការប្រកួតបានបែងចែកចេញជា៣ពូលប្រទេសកម្ពុជាស្ថិតក្នុងពូលC ដែលមាន៤ប្រទេស គឺប្រទេសកម្ពុជា ប្រទេសអឺរ៉ុង ប្រទេសគីជីស្ថាន និងប្រទេសយ៉េម៉ែន។លោកបានបន្តថា សម្រាប់ថ្ងៃនេះប្រទេសកម្ពុជានឹងធ្វើការប្រកួតជាមួយប្រទេសយ៉េម៉ាន់បើកឆាក និងប្រទេសអឺរ៉ុងប៉ះប្រទេសគីជីស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង