ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនី ពៅ សុខាក្លាយរដ្ឋទូតកីឡាស្ត្រីអាស៊ាន តំណាងកម្ពុជាអញ្ជើញ ចួលរួមលើកកម្ពស់ការ ចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអាស៊ាន

104

 

ភ្នំពេញ៖កីឡាការិនី វ៉ូវីណាមកម្ពុជាពៅ សុខាដែលជាកីឡាការិនីរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃ ក្រសួង ការពារជាតិនឹងជាកីឡាការិនីជម្រើសជាតិកម្ពុជាប្រភេទកីឡាវ៉ូវីណាមត្រូវបានអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជាអញ្ជើញចួលរួម “កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអាស៊ាន” និងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិក និងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០។
កីឡាការិនីវ៉ូវីណាមកម្ពុជារូបនេះត្រូវបានលេខាធិការដ្ឋានអាស៊ានអញ្ជើញឲ្យចួលរួម“កម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការ
ចូលរួមរបស់ស្ត្រី ក្នុងវិស័យកីឡានៅអាស៊ាននិងការផ្តល់កិត្តិយសដល់ម្ចាស់មេដាយអូឡាំពិកនិងប៉ារ៉ាឡាំពិកអាស៊ានតូក្យូ ២០២០ នាថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២១នាទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីតាមរយៈសន្និសីទតមវីដេអូក្នុងនាមជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជា
រួមជាមួយនិងឯកអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានមកពីប្រទេស៩ផ្សេងទៀត។
កីឡាការិនីពៅសុខាបានប្រាប់ឲ្យដឹងថាខ្ញុំបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជាតំណាងឲ្យចូលរួមកម្មពីធីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអាស៊ាន និងតំណាងឲ្យប្រទេសកម្ពុជា ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែន ព្រោះខ្ញុំអត់រំពឹងទុកថា ខ្ញុំបានក្លាយជាអគ្គរដ្ឋទូតកីឡាស្ត្រីអាស៊ានតំណាងឲ្យកម្ពុជាទេ ដោយសារមានបក្ខនារីចូលរួមមិនមានម្នាក់ គឺមានច្រើននាក់ ហើយក៏មិនមានតែកីឡាវ៉ូវីណាដេរ គឺមានកីឡាជាច្រើនប្រភេទ។
កីឡាការិនីរូបនេះបានបន្តថា ជាការពិតនៅក្នុងកម្មវិធី គឺគេតម្រូវឲ្យយើងនិយាយពីការជំរុញ និងលើកចិត្តបំផុសឲ្យស្តី្រ ឬយុវនារីចូលរួមសកម្មភាពកីឡាមិនថាកីឡាប្រភេទណាក៏ដោយជាក់ស្តែងខ្ញុំជាកីឡាវ៉ូវីណាមផ្ទាល់ជាប្រភេទយុទ្ធចម្រុះដូច្នេះខ្ញុំបាននិយាយពីអត្ថប្រយោជន៍និងគុណសម្បតិ្តកីឡាវ៉ូវីណាមកម្មពិធីខាងលើកដើម្បីអូសទាញដូចជាជំរុញទឹកចិត្តឲ្យពួកគាត់ហ្វឹកហាត់កីឡាប្រភេទក្បាច់
គុន។
រដ្ឋទូតកីឡាស្ត្រីអាស៊ានរបស់ប្រទេសកម្ពុជារូបនេះបានបន្ថែមទៀតថាអ្វីដែលសំខាន់មួយទៀតគឺយើងនឹងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនពីបណ្តាប្រទេសដទៃទៀតព្រោះកម្មពីធីនេះក៏មានកីឡាការិនីមកពី៩ប្រទេសដែរដោយនិយាយពីប្រភេទកីឡារបស់ពួកគេដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹម និងរំពឹងទទួលបានបទពិសោធន៍ថ្មីជាច្រើនទៀតនៅកម្មពិធីនេះ។
កីឡាការិនីពៅសុខាសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកកីឡាទំាងអស់និងប្រធានសហព័ន្ធកីឡាវ៉ូវីណាមព្រមទំាងសមាជិកសហព័ន្ធ លោកគ្រូអ្នកគ្រូដែលមានទំនុកចិត្តលើរូបនាងខ្ញុំសម្រាប់ការចូលរួមកម្មវិធីជជែកពិភាក្សាដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡានៅអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង