ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូ គ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជា ទទួលបានទទួលរង្វាន់ ក្រោយជួយក្រុមឡើងវគ្គបន្ដពាន AFC Asian Cup 2023

82

ភ្នំពេញ៖ ដូចការសន្យាមែននាល្ងាចថ្ងៃទី៨វិច្ឆិកាឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
បាននាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថវិកាសប្បុរសជន ដែលបានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីថ្មីៗ ប្រគល់ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាកររួចរាល់ហើយដោយម្នាក់ៗ ទទួលបានជាង ៣,០០០ដុល្លារ ។

ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីក្រុមបានឡើងវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup China 2023 សរុបចំនួន ១៣ម៉ឺនដុល្លារ ក្នុងនោះមានថវិកាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចំនួន ១០ម៉ឺនដុល្លារ, ថវិកាឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានសហព័ន្ធ សៅ សុខា ១៥,០០០ដុល្លារ, ថវិកាលោក ចិន្ដា ១ម៉ឺនដុល្លារ និងលោកឧកញ៉ា ឡេង ប្រុស ចំនួន ៥ពាន់ដុល្លារ ។ ដូច្នេះសរុបប្រតិភូ គ្រូបង្វឹក និងកីឡាករជម្រើសជាតិចំនួន ៤៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣,០២៣ដុល្លារ ។

សូមបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកោះហ្គាមរបស់សហរដ្ឋអាមេរិក ទាំង ២ជើង ក្នុងលទ្ធផលបច្ចេកទេស ៣ទល់១ នៅក្នុងវគ្គជម្រុះ Play-Off កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាកន្លងទៅ នៅប្រទេសបារ៉ែន ដោយជើងទី១ កម្ពុជា បានឈ្នះកោះហ្គាំ ១ទល់០ និងជើងទី២ កម្ពុជា បានឈ្នះកោះហ្គាំ ២ទល់១ ដែលធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាបានទទួលកៅអីវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 នៅប្រទេសចិនតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង