ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវចុះពិនិត្យមើលស្ថានភាពការសិក្សាបន្ថែម(រៀនគួរ) ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ

174

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវបានដឹកនាំមន្ត្រីរាជការ និង ប្រធានយុវជនសង្កាត់គីឡូម៉ែត្រលេខ៦ ចុះពិនិត្យមើលស្ថានភាពការសិក្សាបន្ថែម(រៀនគួរ) ដើម្បីត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ សូមប្អូនៗជាសិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រ ដើម្បីទទួលបានពិន្ទុ និង និទ្ទេសល្អនាថ្ងៃប្រឡងខាងមុខ ។ឆ្លៀតក្នុងឱកាសនេះដែរ ក៏បានផ្តល់ជាថវិកាឧបត្ថម្ភជូនដល់លោកគ្រូ និង សិស្សានុសិស្សដែលកំពុងសិក្សាបន្ថែម និង ប្ងូនៗជាសមាជិកកាកបាទក្រហម និង កាយារិទ្ធរបស់សាលា ។ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌក្រើនរំលឹកដដែល សូមបងប្អូនទាំងអស់បន្តអនុវត្តវិធានសុខាភិបាល និង អនុវត្តអោយបានគឺ ៣កុំ និង៣ការពារ ៕

អត្ថបទដែលជាប់ទាក់ទង