ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ រំលោភសេពសន្ថវ: លើក្មេងស្រី

48

 

រតនគិរី ៖ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ អាយុ១៥ឆ្នាំ ករណីរំលោភសេពសន្ថវៈ បានសម្រច ក្មេងស្រីអាយុ ១២ ឆ្នាំ កើតឡើងនៅចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង ២៧នាទី លោកអធិការបានទទួលព័ត៌មាន ពីលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ក្រោយពីបានទទួលបានព័ត៌ភ្លាម កម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវ និងប្រជាការពារ ចុះស្រាវជ្រាវ ទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានករណីរំលោភសេពសន្ថវៈបានសម្រេច ពិតប្រាដកមែន។

ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ៖ ១ . ជនសង្ស័យឈ្មោះរចំ ចូ ភេទប្រុស អាយុ ១៥ ឆ្នាំជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅកន្លែងកើតហេតុ។ ២ . ជនសង្ស័យ ឈ្មោះរម៉ាម សុភា ភេទប្រុសអាយុ ១៥ ឆ្នាំជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង