ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវបានអមដំណេីរ និងចូលរួមជាមួយ លោកស្រី ម៉ាណ ណាវី សមាជិកា រដ្ឋសភាមណ្ឌលភ្នំពេញប្រគល់អំណោយ ជូនដល់សាសនិកឥស្លាម ដែលមានតំណាងមកពី ១៥វិហារនៅទូទាំងរាជធានីភ្នំពេញ

182

 

ភ្នំពេញ៖នៅថ្ងៃអាទឹត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវបានអមដំណេីរ និងចូលរួមជាមួយ លោកស្រី ម៉ាណ ណាវី សមាជិកា រដ្ឋសភា និងជាសមាជិកថ្នាក់កណ្តាល អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល និងប្រគល់អំណោយ ជូនដល់សាសនិកឥស្លាម ដែលមានតំណាងមកពី ១៥វិហារនៅទូទាំងរាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តទៅនាវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ឆ្លៀត ក្នុង ឱកាស សំណេះសំណាល លោកជំទាវ ម៉ាណ ណាវី ក៏ ផ្ដល់ ថវិកា ជូន ដល់ គណៈកម្មការ វិហារ ទាំង 14 ក្នុង រាជធានី ភ្នំពេញ ចំនួន ៤៨ នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២០០០០រៀល ។
អំណោយដែលត្រូវបានប្រគល់ជូននាឱកាសនេះរួមមាន ដំណាប់ល្មើ ៥៥កេស ស្មើនិង ៤៤០ប្រអប់ ឈុតរុំសាកសព (កាហ្វាន់ម៉ាយិត) ៦កេស ស្មើនឹង ១០៨ឈុត និងគម្ពីរអាល់គួរអាន ៤កេស ស្មើនឹង ១៦០ក្បាល ជាអំណោយរបស់ សប្បុរសជនអារ៉ាប៊ីសាអូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង