ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងពេញនិយមវ័យ ១៨ឆ្នាំ សោភា ទេពី សម្រស់ស្អាត ចាប់អារម្មណ៏ខ្លាំងពីទស្សនិកជន

407

 

ភ្នំពេញ៖ អតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី ដែលជាតារាចម្រៀងវ័យក្មេងមួយរូប ដែលមាន ប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈ ដោយទទួលបានការគាំទ្រពីស្រទាប់យុវវ័យជាច្រើន។

មិនត្រឹមតែឆក់បានប្រជាប្រិយភាពខ្លាំងពីមហាជនជាមួយការច្រៀងច របស់នាងទេ ប៉ុន្តែក្រឡេកទៅមើល ការរៀបចំខ្លួន បែបលេងស្ទីលប្លែកៗ ធ្វើឱ្យស្រីស្អាតរូបនេះ កាន់តែទទួល បានការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជនលើបណ្ដាញ សង្គម។

ម្យ៉ាងវិញទៀត តារាចម្រៀងវ័យក្មេងរូបនេះ សព្វថ្ងៃក៏កាន់តែមានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ ដែលតែងលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីផ្សេងៗតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ជាច្រើន ព្រមទាំងក៏បានឃើញរូបភាពចេញជាបទថ្មីៗចែកជូនដល់មហាជន និងអ្នកគាំទ្ររបស់នាងផងដែរ។

តារាចមរៀង សោភា ទេពី ក្រៅពីការច្រៀងចម្រៀងមនោសញ្ចេតនាលួងលោម បទញាក់ បានយ៉ាងល្អ ដោយប្រើប្រាស់សំឡេងធ្ងន់ពិរោះពីធម្មជាតិនោះ បច្ចុប្បន្នតារាចម្រៀងស្រីសាច់សរក្បោះស្រស់ស្អាតរូបនេះ កំពុងជ្រៀតខ្លួនចូលក្នុងវិស័យសិល្បៈបែបចង្វាក់ Rap បន្ថែមទៀត ។
ជាក់ស្ដែង បទចម្រៀង Rap ប៉ុន្មានបទដែលទើបនឹងបញ្ចេញលើបណ្ដាញសង្គមជូនមហាជនអ្នកគាំទ្ររបស់ខ្លួនបានស្ដាប់ និងទស្សនានោះឃើញថា មានការគាំទ្រយ៉ាងច្រើន ខណៈតារាស្រីរូបនេះបានលេងស្តាយ៍ថ្មីប្លែកសក្ដិសមជា Rapper ដ៏ឆ្នើមម្នាក់ មិនតែប៉ុណ្ណោះនាងក៏អាច Rap ជាភាសាបរទេសផងដែរ ។

ដោយឡែក ថ្មីៗនេះស្រាប់តែ សោភា ទេពី ព្រលែងរូបថតជាច្រើនសន្លឹកស្ថិតក្នុងអាវវាលក្លៀកដៃតូច មុខញញឹមស្រស់ ឯសក់ក៏ខ្ញង់គួរជាទីគយគន់ ពិតជាស្រស់ស្អាតខ្លាំង រហូតមហាជន នៅលើបណ្ដាញសង្គមពោលសរសើរគ្របៗគ្នា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង