ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្រុងពាលី និងសំណេះសំណាល ជាមួយក្រុមការងារថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី»

235

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពរៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមការងារ ថតខ្សែភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី» នៅទីបញ្ជាការដ្ឋានកងអង្គរក្ស សម្តេចតេជោនាយករដ្ឋមន្រ្តី។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។

សមាសភាពគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលទើបកែសម្រួលថ្មីនេះ មានលោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន, លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿងជាអនុប្រធាន និងមានទីប្រឹក្សា, សមាជិកចំនួន១៣នាក់ផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង