ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង វ័យ១៨ឆ្នាំ សោភា ទេពី សម្រស់ កាន់តែ ទាក់ទាញ ទស្សនិកជនខ្លាំង ន្ទាប់ពីទេពកោសល្យជំនាញ របស់នាងល្អ ឥតខ្ចោះ

188

 

 

ភ្នំពេញ៖ តារាចម្រៀង កំពុងពេញនិយម វ័យក្មេង អាយុទើបតែ១៨ ឆ្នាំ មិនត្រឹមតែឆក់បានប្រជាប្រិយភាពខ្លាំងពីមហាជនជាមួយការច្រៀងចម្រៀងរបស់នាងទេ ប៉ុន្តែក្រឡេកទៅមើល ការតុបតែងខ្លួន បែបលេងស្ទីលប្លែកៗ ធ្វើឱ្យស្រីស្អាតរូបនេះ កាន់តែទទួលបានការចាប់ អារម្មណ៍ខ្លាំងឡើងពីមហាជន លើបណ្ដាញសង្គម ។

ម្យ៉ាងវិញទៀត តារាចម្រៀងវ័យក្មេងរូបនេះ សព្វថ្ងៃក៏កាន់តែមាន សន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ ដែលតែងលេចមុខក្នុងកម្មវិធី ប្រគុំតន្រ្តីផ្សេងៗតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ជាច្រើន ព្រមទាំងក៏បានឃើញរូបភាព ចេញជាបទថ្មីៗចែកជូនដល់មហាជន និងអ្នកគាំទ្ររបស់នាងផងដែរ។
សោភា ទេពី ក្រៅពីការច្រៀងចម្រៀងមនោសញ្ចេតនាលួងលោម បទញាក់ បានយ៉ាងល្អ ដោយប្រើប្រាស់សំឡេងធ្ងន់ពិរោះពីធម្មជាតិនោះ បច្ចុប្បន្នតារាចម្រៀងស្រីសាច់សរក្បោះស្រស់ស្អាតរូបនេះ កំពុងជ្រៀតខ្លួនចូលក្នុងវិស័យសិល្បៈបែបចង្វាក់ Rap បន្ថែមទៀត ។
ជាក់ស្ដែង បទចម្រៀង Rap ប៉ុន្មានបទដែលទើបនឹងបញ្ចេញ លើបណ្ដាញសង្គមជូនមហាជន អ្នកគាំទ្ររបស់ខ្លួនបានស្ដាប់ និងទស្សនានោះឃើញថា មានការគាំទ្រយ៉ាងច្រើន ខណៈតារាស្រីរូបនេះបានលេង ស្តាយ៍ថ្មីប្លែកសក្ដិសមជា Rapper ដ៏ឆ្នើមម្នាក់ មិនតែប៉ុណ្ណោះនាងក៏អាច Rap ជាភាសាបរទេសផងដែរ ។
ដោយឡែក ថ្មីៗនេះស្រាប់តែ សោភា ទេពី បញ្ចេញ រូបថតជាច្រើនសន្លឹកស្ថិត ក្នុងអាវវាលក្លៀកដៃតូច មុខញញឹមស្រស់ ឯសក់ក៏ខ្ញង់គួរជាទីគយគន់ ពិតជាស្រស់ស្អាតខ្លាំង រហូតមហាជននៅលើបណ្ដាញសង្គម ពោលសរសើរគ្របៗគ្នា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង