ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូនឈរតំណែងកំពូល នៃការប្រកួតហែលទឹកជើងឯកជាតិ

79

ភ្នំពេញ៖ការប្រកួតហែលទឹកជើងឯកជាតិឆ្នាំ២០២១ដែលចាប់ផ្ដើមពីថ្ងៃទី៨មករាមកនោះបានបញ្ចប់ជាស្ថាពរដោយក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនគ្រងតំណែងជើងឯកកំពូល ។
ក្លិបនេះដណ្តើមបានមេដាយច្រើនជាងគេគឺមានចំនួនសរុប២៦គ្រឿងដែលក្នុងនោះមានមេដាយមាស១២គ្រឿងប្រាក់៧គ្រឿងនិងសំរិទ្ធ៧គ្រឿង ។

ក្លិបហែលទឹកក្រសួងមហាផ្ទៃដែលឈរនៅលំដាប់លេខ២នោះដណ្តើមបានមេដាយ១៣គ្រឿងរួមមានមេដាយមាស៥គ្រឿង ប្រាក់៦គ្រឿងនិងសំរិទ្ធ២គ្រឿងក្លិបហែលទឹកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈរនៅលំដាប់ដ្នាក់លេខ៣គឺដណ្តើមបានមេដាយ១៣គ្រឿងរួម
មានមេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៧គ្រឿង ។ក្លិបហែលទឹកក្រសួងព័ត៌មានទទួលបានមេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿងក្លិបហែលទឹកក្លិបហែលទឹកព្រឹទ្ធាចារ្យហែមថុនដណ្តើមមេដាយសំរិទ្ធ១គ្រឿងនិងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាមដណ្តើមមេដាយសំរិទ្ធ១គ្រឿង។

អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បានប្រាប់ឲ្យដឹងថា ការប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

ការប្រកួតជើងឯកឆ្នាំនេះយើងធ្វើឡើងមណ្ឌលកីឡាហែលទឹកបាត់ដំបងដើម្បីផ្សព្វផ្សាយឲ្យប្រជាជននិងសិស្សានុសិស្សខេត្តបាត់ដំបងបានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើធនធានមនុស្សសម្រាប់ខេត្តមួយនេះ។
លោកបន្តថាដោយមានការសហការរវាងសហព័ន្ធខ្មែរកីឡាហែលទឹកនិងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាក្នុងនោះយើងក៏ធ្វើការប្រកួតកីឡាជនពិការជើងឯកថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ចូលរួមជាមួយក្រុមជម្រើសជាតិ២០២២របស់ក្រសួងអប់រំ យុវជន និងកីឡាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង