ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយសីកម្ពុជានឹងបើក ការបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលថ្នាក់ជាតិ

64

ភ្នំពេញ៖សហព័ន្ធកីឡាវាយសីកម្ពុជានឹងបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកីឡាវាយសីថ្នាក់ជាតិនៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាបដើម្បីត្រៀមរៀបចំការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់៧មករា ។
លោកឧត្តមសេនីយ៍ទោជាម សុភាអគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ឲ្យដឹងថាវគ្គនេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី
២៦ដល់ថ្ងៃទី២៩មករាឆ្នាំ២០២២ខាងមុខនេះ ។លោកនៅមិនទាន់ដឹងថាតើនឹង មានសិក្ខាកាមប៉ុន្មាននាក់ចូលរួមនោះ ឡើយព្រោះអ្វីៗត្រូវរង់
ចាំមើលសិនតើសមាគម ឬ ក្លិប ណាខ្លះបញ្ជូនមន្ត្រី មន្រ្តីរបស់ខ្លួនមកចូលរួមវគ្គដ៏សំខាន់នេះ ។
តែបើផ្អែកទៅលើសេចក្ដីជូនដំណឹង របស់សហព័ន្ធនោះថាគ្រប់សម្ព័ន្ធ ក្លិបកីឡាវាយសីនៅទូទាំងប្រទេស អាចបញ្ជូនមន្ត្រីជនាញ
របស់ខ្លួន ឬ ចៅក្រម អាជ្ញាកណ្ដាលរបស់ខ្លួនមកចូលរួម បានដោយមួយសម្ព័ន្ធ ឬ មួយក្លិបបញ្ជូនមកមួយរូប ។
នេះជាវគ្គអាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិហើយវាគ្មិនសម្រាប់វគ្គនេះ ក៏ជាវាគ្មិនជនជាតិខ្មែរយើងដែរ ។ លោកអគ្គលេខាធិការ
បញ្ជាក់ថាគ្រូឧទ្ទេសជាជនជាតិខ្មែរមែន តែគេបានឆ្លងកាត់វគ្គសិក្សាចំនួន២វគ្គ ពីសហព័ន្ធកីឡាវាយសីទ្វីបអាស៊ី ដែលក្នុងនោះមួយវគ្គគឺទៅរៀន
ដោយផ្ទាល់ និង មួយវគ្គទៀតរៀន តាមអនឡាញ ។
វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិនេះ ធ្វើឡើងដោយការ ចំណាយថវិកា របស់ក្រសួងអប់រំយុវជន និង កីឡាដែល
ជាថវិកាសម្រាប់បណ្ដុះបណ្ដាល ធនធានមនុស្សប្រចាំឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង