ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ទទួលបាន លទ្ធផលល្អលើសពីការរំពឹងទុក

242

ភ្នំពេញ៖ការបញ្ចប់ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់គណកម្មការហើយការប្រកួតរយៈពេល៤ថ្ងៃនោះក្រុមកីឡាវាយកូនបាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រងតំណែងជើងឯក ខណៈក្រសួងការពារជាតិឈរលំដាប់លេខ២លើតារាងប្រកួតប្រចាំឆ្នាំ២០២១។

ពិធីបិទការប្រកួតជាផ្លូវការដោមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ស្រីស៊ុនសុខាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់
កម្ពុជា លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រួមជាមួយលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។

អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់លោក ជា ពៅ បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៥ ខែមករាឆ្នាំ២០២២នៅទីលានវាយកូនបាល់CCCព្រឹត្តិការណ៍នេះរៀបចំឡើដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្រោមការប្រើប្រាស់របស់ក្រសួងអប់រំ យុវជន និងកីឡា។

ដោយមានកីឡាករ-កីឡាការិនីចំនួន៥៧រូបមកពី៨អង្គភាពកីឡារួមមានក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច ខេត្តសៀមរាប ខេត្តព្រះវិហារ ក្លិបអរុណរះ អូឡាំពិក ខេត្តបាត់ដំបង និងខេត្តកែប លើ៤វិញ្ញាសាគឺវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយជាក្រុមបុរស និងវិញ្ញាសាវាយយុវជនក្រោមអាយុ១៨ឆ្នាំ។

លោកបានបន្តថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការអស់រយៈពេល ៤ថ្ងៃនេះ ធ្វើឡើងក្រោម គម្រោងគម្រោងថវិកាគាំទ្ររបស់ ក្រសួងអប់រំយុជននិងកីឡា។ មន្ត្រី និងអនុគណៈកម្មការ គ្រប់ផ្នែកទាំងអស់បានបំពេញតួនាទី ដោយការទទួលខុសត្រូវខ្ពស់លើ ភារកិច្ចរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង