ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធ បទលួចលក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម

305

 

កំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ដឹកនាំដោយលោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ បទលួចលក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម ប្រព្រឹត្តកាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុច ការ៉ាសសាំងតេលា យីហោគ្រីស្តាល់ ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យរួមមាន ÷ ១/ឈ្មោះ ជ្រិន គឹមជ្រុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២/ឈ្មោះ ជុំ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ ៣/ឈ្មោះ ផល ប្រេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ៤/ឈ្មោះ កែវ ចរណៃ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដកហូតសម្ភារៈ វត្ថុតាងរួមមាន ÷ ១.ទូរស័ព្ទដៃចំនួន ៤គ្រឿង , ២.រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ ២AB ៤៩៦៦ ពណ៌ខៀវ។ ៣.ម៉ូតូចំនួន០២គ្រឿង ម៉ាកC១២៥ចំនួន ០១គ្រឿង ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១L ១៣៥៩ ពណ៌ខ្មៅ និងម៉ាកឃ្លីក ចំនួន០១គ្រឿង ពាក់ផ្លាកលេខ១k៤៤៣៦ ពណ៌ស។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅអយ្យកា៕

អត្ថបទដែលជាប់ទាក់ទង