ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាវ៉ូវីណាម បប្ដេជ្ញាដណ្ដើមមេដាយមាស ឲ្យបាន៩គ្រឿង នៅស៊ីហ្គេមឆ្នាំ២០២៣

57

ភ្នំពេញ៖ឆ្នាំ២០២៣គឺជាឆ្នាំបប្រវត្តិសាស្ត្រដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងដែលនោះគឺជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ។
ក្នុងថានៈជាស្ថាបនិកមួយដែលចូលរួមបង្កើតឡើងនៅព្រឹត្តិការណ៍ស៊ីហ្គេមនោះនេះជាលើកដំបូងហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ដែលជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនេះកម្ពុជា ត្រូវតែត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីប្រជែង យកមេដាយមាសក្នុងកម្រិតមួយឲ្យសក្តិសមជា
ប្រទេសម្ចាស់ផ្ទះ ។

សម្រាប់ប្រភេទកីឡាវ៉ូវីណាមគឺជាកីឡាប្រយុទ្ធមួយ ប្រភេទដែលកម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង ។ប្រភេទកីឡានេះកម្ពុជាមិត្រឹម
តែប្រជែងយកបានមេដាយមាសក្នុងកម្រិត តំបន់ប៉ុណ្ណោះទេតែប្រជែងបានមេដាយមាសក្នុងកម្រិតពិភពលោកទៀតផង ។
គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានដាក់សន្ទស្សន៍មេដាយមាស ចំនួន៩គ្រឿងសម្រាប់ប្រភេទ
កីឡាដ៏មានសក្ដានុពលមួយនេះ ឲ្យប្រចែងយកឲ្យបាននៅពេលដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ។

លោកអ៊ូ រតនាបានចាត់ទុកថានេះជាបន្ទុកដ៏ធំមួយ តែទោះជាយ៉ាងណាក៏សហព័ន្ធត្រូវ តែសម្រួចឆន្ទៈដើម្បីធ្វើឲ្យបានសម្រេចនូវ
សន្ទស្សន៍មេដាយនេះ ។លោកបានចាត់ទុកថាការហ្វឹកហាត់ពិតជា សំខានណាស់តែការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើននោះវា
ពិតជាកាន់តែសំខាន់ណាស់ទៅទៀត ។
ជាមួយនឹងការអភិវឌ្ឍន៍នូវសមត្ថភាព បច្ចេកទេសកីឡាករ កីឡាការិនីនោះសហព័ន្ធក៏មិនអាច មើលរំលងក្នុងការអភិវឌ្ឍន៍សមត្ថ
ភាពចៅក្រម និងអាជ្ញាកណ្ដាលនោះឡើយ ។

តាមការគ្រោងទុកដោយមានការអនុញ្ញាត ពីសហព័ន្ធកីឡាវ៉ូវីណាមពិភពោកនោះកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ក្នុងអម្លុងដើមខែកុម្ភៈឆ្នាំ២០២៣ដើម្បីជាការស្ទាបស្ទង់នូវសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួននិងវែងពី សមត្ថភាពធនធានមន្ត្រី
បច្ចេកទេសសម្រាប់ត្រៀម ស៊ីហ្គេមឆ្នាំ២០២៣ ។
ការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ គឺជាព្រឹត្តិការណ៍មួយអាចហៅបានថាPre- AES Gamesដែលការប្រកួតនេះសហព័ន្ធ
នឹងដាក់ឲ្យប្រកួតគ្រប់វិញ្ញាសា ទាំងអស់របស់ស៊ីហ្គេម ៕

អត្ថបទដែលជាប់ទាក់ទង