ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកនឹង បើកវគ្គបណ្តុះបណ្តាល មន្ត្រីគណៈកម្មការបច្ចេកទេស ដឹកនាំការប្រកួតកីឡាហែលទឹកថា្នក់ជាតិ

56

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំ វគ្គបណ្តុះបណ្តាលមន្ត្រី គណៈកម្មការបច្ចេកទេសដឹកនាំ ការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១ដែលគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញរៀបចំដោយ សហព័ន្ធក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក លោកហែមគីរីបានប្រាប់តាមអនឡាញថា វគ្គបណ្តុះបណ្តាលខាងលើនេះ ក្នុងគោលបំណងចង់ ពង្រឹងសមត្ថភាពចំណេះដឹង របស់មន្ត្រីគណៈកម្មការទាំងអស់របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេសដែល មានបទពិសោធន៍ និងជាមន្ត្រី គណៈកម្មការបច្ចេកទេសអន្តរជាតិ ទទួលស្គាល់ ដោយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែក រម្លែកបង្ហាត់បង្រៀននូវបច្ចេកទេស ។
លោកបានបន្តថាបទបញ្ជាប្រកួតថ្មីៗ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ បានកែប្រែជារៀងរាល់ឆ្នាំនោះ ក៏នឹងត្រូវចែកដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមដើម្បីបានសិក្សា ស្វែងយល់និងយកទៅ អនុវត្តផ្ទាល់ដើម្បីត្រៀមខ្លួនចូលរួម ដឹកនាំការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ “SEA GAMES 2O23” លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង