ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីគទី២របស់កម្ពុជា នឹងចាប់ផ្ដើម នៅថ្ងៃទី៦ខែមីនាតទៅ

296

ភ្នំពេញ៖បើតាមការឲ្យដឹងពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះថា លីគទី២របស់កម្ពុជា Cambodia League 2)នឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែមីនាឆ្នាំ២០២២តទៅហើយ ។
បណ្ដាឆ្នាំកន្លងមកលីគទីនេះមិនអនុញ្ញាតឲ្យយកកីឡាករបរទេសមកដាក់លេងឡើយ តែសម្រាប់ឆ្នាំនេះក្រុមនីមួយៗអាចចុំបញ្ជី
កីឡាករបរទេសបាន៤រូប ដែល៣រូបអាច លេងលើទីលានបាន។យុវជនពេលនេះ កំពុងតែក្លាយ ជាគោលដៅ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ហេតុនេះការចុះបញ្ជីកីឡាករ អាយុក្រោម២២ឆ្នាំយ៉ាងតិចចំនួន៦នាក់ ដែលក្នុងនោះ២នាក់ត្រូវតែមាន វត្តមានលើទីលានពេញ ៩០នាទីតែម្ដង ។
ឆ្នាំនេះមានក្រុមចូលរួម ចំនួន១២ក្រុមគឺកើន លើសឆ្នាំមុនៗ ។ក្រុមទាំង១២នោះមាន ខេត្តព្រៃវែង នគរបាលជាតិ អាស៊ីអឺរុបយូណាយធីត អគ្គីសនីកម្ពុជាសូលទីឡូអង្គរ អាយ អេស អាយ ដង្កោសែនជ័យ ខេត្តសៀមរាប បន្ទាយមានជ័យ កោះកុងអេហ្វស៊ី ខេត្តត្បូងឃ្មំ និងក្រុមណិចស្ដិបអែហ្វស៊ីដែល ការប្រកួតក្រុមនីមួយៗត្រូវជួបគ្នា២ដង ។
លីគទី២មានការផ្លាស់ប្ដូរ ដោយកំណត់ អត្តសញ្ញាណថ្មី និមិត្តសញ្ញាថ្មីដែល ជានិមិត្តសញ្ញាតំណាងឲ្យយុវជន ការអភិវឌ្ឍន៍ ។លីគ
ទី២នឹងក្លាយជាផ្លូវទៅកាន់ CPL (Cambodia Premier League)ដែលជាលីគកំពូលរបស់កម្ពុជា ។

លីគទី២បានចាប់ឆ្នោត សម្រាប់ការប្រកួតរួចហើយ ដែលសប្ដាហ៍ ដំបូងក្រុមអាយ អេស អាយ ប្រកួតជាមួយ ក្រុមព្រៃវែងអេហ្វស៊ី ។
សូលទីឡូអង្គរប្រកួតជាមួយ ក្រុមអគ្គស្នងការនគរបាលជាតិ ក្រុមអាស៊ីអឺរុបយូណាយធីត​ប្រកួតជាមួយក្រុមសៀមរាប អគ្គីសនីកម្ពុជាប្រកួត​ ជាមួយខេត្តបន្ទាយមានជ័យ។កោះកុងអេហ្វស៊ីប្រកួតជាមួយ ក្រុមខេត្តត្បូងឃ្មុំ និងក្រុមណិចស្ដិបអែហ្វស៊ី ប្រកួតជាមួយក្រុម ដង្កោសែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង