ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបាត់បង់ឱកាសឡើង ទៅវគ្គ៤ក្រុមចុងក្រោយ

170

ភ្នំពេញ៖ព្រឹត្តិការណ៍ AFF U-23 Championship 2022 សម្រាប់ថ្ងៃទី២០កុម្ភៈគឺជាការប្រកួតបញ្ចប់ពូល Aដោយក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាបាត់បង់ឧិកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយបន្ទាប់ពីប្រកួតចាញ់ទីម័រខាង់កើត ០ទល់១ នោះ ។
នេះជាការចាញ់ទាំងមិនអស់ចិត្ត ក្នុងថានៈជាក្រុមម្ចាស់ផ្ទះ ។ក្រុមទីម័រខាងកើត រកបានមួយគ្រាប់តាំងពីតង់ទី ១ មកម្ល៉េះដែលលទ្ធ
ផលនេះត្រូវបានរក្សា ទុករហូតដល់ចប់ការប្រកួត ។សម្រាប់មួយពូលគឺយកមួយក្រុមសម្រាប់ឡើង ទៅវគ្គ៤ក្រុមចុងក្រោយដូច្នេះ៣ពូលមាន តែ៣ក្រុមប៉ុណ្ណោះ ។

សម្រាប់មួយក្រុមទៀតគឺជ្រើសរើសចេញពីក្រុម ដែលលេងបានល្អជាងគេនៅក្នុងពូលណាមួយ ដើម្បូបង្គ្រប់ឲ្យបាន៤ក្រុម ។ពេលនេះកម្ពុជានៅមាន ឧិកាសចុងក្រោយ មួយទៀតសម្រាប់ឡើង ទៅលេងវគ្គ៤ក្រុមចុងក្រោយ តែអ្វីៗវានៅស្រពិចស្រពិលដោយមិនទាន់ដឹងថា
ក្រុមមួយណាក្នុងចំណោមក្រុម ដែលជាប់ចំណាត់ថ្នាក់លេខ២ មានសំណាងឡើងទៅនោះឡើយ ។
សូមបញ្ជាក់ថាក្រុមកម្ពុជា៣ប្រកួត ក្នុងពូលឈ្នះបាន២ប្រកួត និង ចាញ់មួយប្រកួត ។ចំពោះក្រុមទីម័រខាងកើត វិញ៣ប្រកួតក្នុងពូល ឈ្នះ២ប្រកួត និង ស្មើមួយប្រកួត ។
មួយប្រកួតទៀតសម្រាប់បញ្ចប់ពូល A នេះដែរក្រុមហ្វីលីពីន បប្រកួតឈ្នះក្រុមប្រ៊ុយណេ២ទល់១ ។ក្រុមទាំង២នេះទោះបីក្រុមណាចាញ់ ឬ ឈ្នះក៏ដោយ ក៏ត្រូវខ្ទាតចេញពីការប្រកួតដូចគ្នា ។

សូមបញ្ជាក់ថា ក្រុមហ្វីលីពីន៣ប្រកួត ក្នុងពូលឈ្នះបានមួយប្រកួត ស្មើមួយប្រកួត និង ចាញ់មួយប្រកួត ក្នុងខណៈដែលក្រុមមកពីប្រ៊ុយណេ៣ប្រកួត ចាញ់ទាំង៣ប្រកួត ។ការប្រកួតចុងក្រោយរបស់ក្រុមទាំង២នេះ នៅតង់ទី១ហ្វីលីពីន ស៊ីប្រ៊ុយណេបាន១គ្រាប់ប៉ុណ្ណោះតែ
មកដល់តង់ទី២ហ្វីលីពីន រកបានមួយក្រាប់បន្ថែមទៀត ឯប្រ៊ុយយណាក៏រកបានមួយគ្រាប់ដែរ ៕

អត្ថបទដែលជាប់ទាក់ទង