ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាអេឡិចត្រូនិក៖វិញ្ញាសា PUBG Mobile រកឃើញបេក្ខភាព ជ័យលាភីសម្រាប់ស៊ីហ្គេម

52

ភ្នំពេញ៖ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកវិញ្ញាសាPUBG Mobileក្រោមការរៀបចំរបស់សហព័ន្ធកីឡាអេឡិចត្រូនិក
កម្ពុជា (EFC) សហការជាមួយ ក្រុមហ៊ុនទូរសព្ទ Cellcard បានរកឃើញបេក្ខភាពជ័យលាភីហើយ ។
ការប្រកួតនេះធ្វើឡើងក្នុងបំណង ត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែង មេដាយស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅវៀតណាមនិងត្រៀមឆ្ពោះ ទៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជាលោក លន់ សាមឌី គូសបញ្ជាក់ថា បំណងចម្បងនៃការប្រកួតនេះ គឺដើម្បីជ្រើសរើសក្រុមដែលប្រជែងបាន ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤ ដើម្បីសម្រិតសម្រាំងចុងក្រោយក្នុង ការបញ្ចូលជាបេក្ខភាពក្រុមជម្រើសជាតិកម្ពុជាទៅ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ដូច្នេះមានន័យថាជ័យលាភីទាំង៤នេះ នៅមិនទាន់មានឈ្មោះ ជាក្រុមជម្រើសជាតិផ្លូវការនៅឡើយទេ ប៉ុន្តែនឹងមានការជ្រើសរើសសមាជិក ដែលមានជំនាញរៀងៗខ្លួន ក្នុងក្រុមនីមួយៗដើម្បីបង្កើតជាក្រុមជម្រើសជាតិ។

ការប្រកួតនេះបាន ចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដែលមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួន ១៦០ក្រុមនិងបានបញ្ជាប់កាលចុងសប្ដាហ៍កន្លងមក ។ ព្រឹត្តិការណ៍នេះសម្រិតសម្រាំងបានក្រុមជ័យលាភី ដូចជា ក្រុម Kill Enemy បានឈ្នះជើងឯក, ក្រុមជើងឯករង បានទៅលើក្រុម Angkor PUBG, លេខ៣ Samurai EES និងលេខ៤ The Quarter។ ប្រាក់រង្វាន់ជ័យលាភី រួមមាន៖ ជើងឯកទទួលបាន៣៥០០ដុល្លារ, ជើងឯករង ២០០០ដុល្លារ និងលេខ៣ ទទួលបាន ១០០០ដុល្លារ, លេខ៤ ទទួលបាន ៥០០ដុល្លារ, លេខ៥ដល់១០ បាន ២០០ដុល្លារដូចៗគ្នា ខណៈលេខ១១ដល់១៦ ទទួលបាន ១០០ដុល្លារដូចៗគ្នា។
សហព័ន្ធ ក៏គ្រោង បង្កើតគណៈកម្មការបច្ចេកទេស ដើម្បីជ្រើសរើស គ្រូបង្វឹក និងកីឡាករជម្រើសជាតិ ដែលជាផ្នែកនៃការអភិវឌ្ឍ

បង្កើនសមត្ថភាពបំផុសបំផុល និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជា ឲ្យរីកចម្រើនឈានឡើង លំដាប់អន្តរជាតិក្នុងការត្រៀមខ្លួន ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។បន្ថែមលើនេះទៀតនេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងបញ្ជូនមន្រ្តីអាជ្ញាកណ្តាល (ITO) និងមន្ត្រីបច្ចេកទេសទៅ ចូលរួមរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង