ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាជាតិលើកទី៣ នឹងធ្វើក្នុងអម្លុងខែវិច្ឆិកា ចុងឆ្នាំនេះ

56

ភ្នំពេញ៖បន្ទាប់ពីខានចំនួនមួយលើកកាលពីឆ្នាំ២០២០នោះសម្រាប់ឆ្នាំ២០២២នេះការប្រកួតកីឡាជាតិលើកទី៣(3rd National Games)នឹងចាប់ផ្ដើមឡើងវិញហើយ ។
ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា នៃក្រសួងអប់រំយុវជន និង កីឡាបានបញ្ជាក់ថាប្រសិន បើគ្មានការរំខានដោយសារជម្ងឺកូវីដ
១៩ទេនោះឆ្នាំ២០២២នេះ គឺជាការប្រកួតកីឡាជាតិលើកទី៤ទៅហើយ ។ទោះជាយ៉ាងណាក៏ឆ្នាំ២០២២នេះ ការរៀបចំការប្រកួតកីឡាជាតិនឹង ធ្វើឡើងក្នុងអម្លុងខែវិច្ឆិកា ។

ទាំងក្រសួងអប់រំយុវជន និង កីឡា ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងពិនិត្យមើលពីគុនផល នៃប្រភេទកីឡាដែលចូលរួម
ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយជាមុនសិន ព្រោះការប្រកួតកីឡាជាតិលើកនេះ គឺជាការប្រកួតត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ប្រភេទកីឡាណាដែលមិនមានការរីកចម្រើន ឬ គុណផលធ្លាក់ចុះនោះ នឹងមិនដាក់ឲ្យប្រកួតកីឡាជាតិឡើយ ។ឆ្នាំ២០២៣ជាឆ្នាំ
ដែលកម្ពុជាត្រូវតែសម្រួច ឆន្ទៈប្រជែងមេដាយព្រោះ ក្នុងនាមជាម្ចាស់ផ្ទះយើងមិនអាច អង្គុយមើលគេស្ពាយមេដាយ ពីស្រុកយើងទៅប្រទេស
គេដោយងាយៗពេកឡើយ ។
ប្រមុខអាជ្ញាធរកីឡារូបនេះ បន្តថា បន្ទាប់ពីបញ្ចប់ស៊ីហ្គេម នៅវៀតណាម ទើបកំណត់ពីប្រភេទ កីឡាសម្រាប់ការប្រកួតកីឡាជាតិ ។

ក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងពិនិត្យមើលគ្រប់សហព័ន្ធជាតិ តើមានកីឡាករ កីឡាការិនីល្អៗ
ប្រកបដោយគុណភាពឬទេ ?
សហព័ន្ធជាតិមានមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីរៀបចំការប្រកួត ដែលមានសមត្ថភាពឬទេ ?ការសម្លឹងមើលទីកន្លែងប្រកួត (ហេដ្ឋារចនាសម្ព័ន្ធ) ។ជាមួយគ្នានេះគ្រប់សហព័ន្ធដែលអាច ចូលរួមប្រកួតកីឡាជាតិបានត្រូវ តែសមាជិករបស់សហព័ន្ធអន្តរជាតិ
បើមិនមែនជា សមាជិងសហព័ន្ធអន្តរជាតិទេ នោះគឺមិនអាចចូរួមប្រកួតបានឡើយ ។
សូមបញ្ជាក់ថាការប្រកួតកីឡាជាតិ គឺជាការប្រកួត របៀបហ្គេមដែលសហព័ន្ធជាតិនីមួយៗ ត្រូវតែមានសមត្ថភាពរៀបចំការប្រកួតរៀបចំទីលាន មានបមន្ត្រីបច្ចេកទេស គ្រប់គ្រាប់ដូចនៅក្នុស៊ីហ្គេមយ៉ាងអញ្ចឹង ។
កម្ពុជាចាប់ផ្ដើមរៀបចំការប្រកួតកីឡាជាតិ បានចំនួន២លើកមកហើយគឺឆ្នាំ២០១៦ និងឆ្នាំ២០១៨តែឆ្នាំ២០២០ ត្រូវអាក់ខានដោយសារកូវីដ១៩ ។
ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦កាលនោះ ដាក់១៤ប្រភេទកីឡាដែលមាន១៩៣វិញ្ញាសា ឲ្យប្រកួតដែលកាលនោះ មានមានក្រសួង រាជធានី ខេត្តចំនួន២៧ចូលរួម ។
ឆ្នាំ២០១៨ ដែលជាការប្រកួតកីឡាជាតិលើកទី២នោះ កីឡាចំនួន២៧ប្រភេទ ដែលមានចំនួន២៧៨វិញ្ញាសា ត្រូវបានដាក់ឲ្យប្រកួត ដែលមាន២៨ក្រសួង រាជធានី ខេត្តចូលរួម ។
សម្រាប់ការប្រកួតលើកទី៣នេះ សមាសភាពដែលចូលរួម ទំនងជាមិនប្រែប្រួលនោះទេតែប្រភេទកីឡា ដែលដាក់ឲ្យប្រកួតគឺដាក់ តែប្រភេទកីឡាដែលតម្រូវសម្រាប់ ស៊ីហ្គេមឆ្នាំ២០២៣ ដែលជាប្រភេទកីឡាមានសក្ដានុពល ក្នុងការដណ្ដើម យកមេដាយជូនជាតិនាស៊ីហ្គេម
លើកទី៣២តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង