ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ខេបសកម្មភាពខ្លីៗ របស់នាយបេសកកម្ម ស៊ីហ្គេមកម្ពុជានៅវៀតណាម

71

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការឡណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គើលេខាធិកាគណៈកម្មាធិការជាតិ រៀបចំស៊ីហ្កេមឆ្នាំ២០២៣ (CAMSOC)បានចេញដំណើរទៅចូលរួម ប្រជុំជាមួយនាយបេសកកម្មនៃ បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃទី១៧កុម្ភៈ ។

នៅទីក្រុងហាណូយ ដែលជាកន្លែងប្រារព្វ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ទទួលបន្ទុកនាយបេសកកម្ម បានដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ InterContinental Ha Noi Landmark 72 នៅក្នុងសន្និសីទថ្នាក់ដឹកនាំ កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយមានវត្តមានតំណាង១១ប្រទេស។

រដ្ឋមន្ត្រីក្រសួងវប្បធម៌-កីឡា-ទេសចរណ៍វៀតណាម លោក Nguyen Van Hung ប្រធានគណៈកម្មាធិការអូឡាំពិកវៀតណាម និងប្រធានស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ វៀតណាមបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូនៃ បណ្តាប្រទសអាស៊ីអាគ្នេយ៍ទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង